ដោយ ៖ សហការី CSN
ខេត្តកោះកុង ៖ លោក មាស សុភាព ប្រធានមន្ទីរកសិកម្មខេត្តកោះកុង ត្រូវបានបែកធ្លាយរឿងអាស្រូវថា បាន
លួចដីរដ្ឋ របស់មន្ទីរលក់ បានប្រាក់ប្រមាណ ជាង៣សែនដុល្លារ រួចសម្ងំស្ងាត់ឈឹង ដូចចោរលួចសេះ ។ រឿង
អាស្រូវនេះ ត្រូវបានបែកធ្លាយ ដោយសារតែមន្ត្រី ក្រោមឱវាទជាច្រើននាក់ បានដាក់ពាក្យបណ្តឹង ទៅក្រសួង
កសិកម្ម ដែលជាអាណាព្យាបាលរបស់ខ្លួន ហើយលោករដ្ឋមន្ត្រី ដែលឡើងថ្មី វេង សាខុន ក៏បានចេញលិខិត
បេសកកម្មចំនួន២ស្ទួនគ្នា ទី១លិខិតចុះថ្ងៃទី៣១ ឧសភា ២០១៦ ចាត់តាំងលោក គឹម សុន អគារធិការនៃ
អគារធិការដ្ឋាន និងមន្ត្រីក្រោមឱវាទចំនួន៤នាក់ ។
លិខិតមួយទៀត ចុះថ្ងៃទី២ មិថុនា ២០១៦ ចាត់តាំងលោក អ៊ុល នទី ប្រធានការិយាល័យទ្រព្យរដ្ឋ នៃនាយ
កដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ និងមន្ត្រីក្រោមឱវាទម្នាក់ ដើម្បីចុះអង្កេតស្រាវជ្រាវ ករណីបណ្តឹងលក់ដី ដែល
មានកត់ត្រា ក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរ កសិកម្មខេត្តកោះកុង ។
នៅថ្ងៃទី៣ មិថុនា ២០១៦ ក្រុមការងារអធិការកិច្ច នៃក្រសួងកសិកម្ម ក៏បានចុះមក និងធ្វើការសាកសួរមន្ត្រី
ទាំងអស់ របស់មន្ទីរកសិកម្មខេត្តកោះកុងម្នាក់ម្តងៗ ។ មន្ត្រីទាំងនោះ មិនត្រឹមតែបកស្រាយការពិត ឱ្យក្រុម
អធិការកិច្ច បានដឹងប៉ុណ្ណោះទេ គឺក្រុមមន្ត្រី ក៏បានបង្ហើប ឱ្យអ្នកកាសែត បានដឹងដែរថា ដីដែលលោកប្រធាន
លួចលក់ស្ងាត់ៗនេះ គឺមានទំហំស្មើនឹង៣០អា ៤១សង្ទីអា ស្ថិតនៅជាប់ផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិ១
សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ពួកគេថា លក់ឱ្យទៅឈ្មោះ ជា លាងហេង ជាម្ចាស់
ក្លិបជល់មាន់ និងយូគី ដ៏ល្បីល្បាញនៅក្នុងអាណាចក្រកោះកុង ។
ប្រភពដដែលបានបង្ហើបទៀតថា ដីខាងលើនេះ ត្រូវបានលោកប្រធានលួចលក់ តាំងពីថ្ងៃទី១៧ មិថុនា
២០១៥ បើគិតមកដល់ពេលនេះ គឺមានរយៈពេលមួយឆ្នាំហើយ ។ ប្រភពដដែលបាន បន្តថា មូលហេតុដែល
ថ្នាក់លើមិនបានដឹងពីករណី លួចលក់ដីរដ្ឋនេះ គឺដោយសារឯកសារលក់ទិញ លោកប្រធានមន្ទីរ មិនបានរត់
ឯកសារឆ្លងកាត់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តទេ គឺលោកប្រធានឃុបឃិតគ្នា តែជាមួយអាជ្ញាធរ ក្រុងខេមរ
ភូមិន្ទ ប្រធានការិយាល័យភូមិបាលក្រុង និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត តែ
ប៉ុណ្ណោះ សង្ស័យលោក ហាក់ បូរ៉ា ប្រធានការិយាល័យភូមិបាល ក្រុងខេមរភូមិន្ទ កំពុងជាប់ពាក់ព័ន្ធ ដីធ្លីធ្ងន់
ធ្ងរដែរ ។
ប្រភពផ្ទៃក្នុងបានទម្លាយឱ្យដឹងទៀតថា បន្ទាប់ពីក្រុមមន្ត្រីអធិការកិច្ច និងប្រធានការិយាល័យទ្រព្យរដ្ឋ នៃក្រ
សួង ក្រសួងកសិកម្ម ចុះស្រាវជ្រាវរកឃើញបទល្មើសទាំងនេះហើយ ទើបនៅយប់ថ្ងៃទី៨ មិថុនា ២០១៦
លោកប្រធានមន្ទីរ បានជួលកម្មករ ឱ្យទៅវាយកម្ទេចបង្គោលរបងខណ្ឌចែកដី ដែលបានលួចលក់ និងដីនៅ
សល់ចោល ដើម្បីបំភ័ន្តភ្នែកក្រុមការងារថ្នាក់ខេត្ត ត្រូវចុះទៅវាស់វែងនៅព្រឹកថ្ងៃទី៩ មិថុនា ២០១៦ ឱ្យមើល
ទៅឃើញទ្រង់ទ្រាយដីឡូត៍តែមួយដូចដើមវិញ ដើម្បីបំភ័ន្តភ្នែកអ្នកសារព័ត៌មាន និងក្រុមការងារ ។
ប្រភពខាងលើបានបន្តថា ទោះបីលោក មាស សុភាព ប្រធានមន្ទីរបានសារភាពចំពោះមុខក្រុមអធិការកិច្ច
ក្រសួងក៏ពិតមែន ហើយរឿងអាស្រូវ ត្រូវបានបែកធ្លាយយ៉ាងអសោចិ៍ តែនៅចំពោះមុខមន្ត្រីក្រោមឱវាទលោក
ប្រធានរូបនេះ នៅតែធ្វើខ្លួនដូច អត់ដឹងរឿងអ្វីសោះ ហើយប្រាប់កូនចៅថា ខ្ញុំអត់ដឹងអីទេ ។ ទោះជាយ៉ាងណា
ក៏ដោយ ដំរីងាប់ មិនអាចយកចង្អេបាំងជិតឡើយ ចាំមើលលោកប្រធានរត់ចេញច្រកណា ?
បានព្យាយាមទំនាក់ទំនងលោក ហាក់ បូរ៉ា ប្រធានការិយាល័យភូមិបាលក្រុងខេមរភូមិន្ទ និងលោក រស់ វីរ៉ាវុធ
ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីសុំការបំភ្លឺ តែទូរស័ព្ទចូល អត់មានអ្នកទទួល ។
ប៉ុន្តែលោក ធូ វិបុល អភិបាលក្រុងខេមរភូមិន្ទ និងលោក ទេព វីស្កល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន
បដិសេធថា អត់បានដឹងរឿងនេះទេ ។
លោក ផុន លីវីរៈ អភិបាលរងខេត្ត និងអតីតជាប្រធានមន្ទីរកសិកម្ម មុនលោក មាស សុភាព ហើយដែលកូន
ចៅគោរពស្រឡាញ់គ្រាប់គ្នានោះ បានប្រាប់ នៅព្រឹកថ្ងៃទី៩ មិថុនា ២០១៦ ថា ដីមន្ទីរនេះ លោកធ្លាប់ប្រគល់
ឱ្យការិយាល័យជលផល ដើម្បីសាងសង់ការិយាល័យរបស់ខ្លួន ដោយឡែក តែដោយកាលណោះ គ្មានទឹក
គ្មានភ្លើងទៅដល់ ក៏ចេះតែនៅទំនេររហូតទៅ ហើយអ្នកដែលហ៊ានកាត់ដីនេះលក់ ទោះបីអ្នកលក់ប្រគល់លុយ
ឱ្យអ្នកទិញ ហើយយកដីឱ្យរដ្ឋវិញ ក៏ត្រូវទទួលទោសទណ្ឌដែរ មិនអាចរួចខ្លួនពីផ្លូវច្បាប់ឡើយ ។/