ឡើងផ្សាដំបូរលើកដែកមិនប្រយ័ត្នទៅប៉ះខ្សែកាបឆក់ស្លាប់

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

​ខេត្តកណ្ដាល ៖ បុរសជាជាងដែកម្នាក់ ត្រូវបានឆក់ខ្សែរភ្លើងស្កាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណ:បុរស់

រូបនោះ ឡើផ្សាដំបូដែក ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ នឹង៣៥នាទីព្រឹក ថ្ងៃទី១៨ ខែ

មិថុនា ឆ្នាំ២០១៦ នៅចំណុចយានដ្ឋាន ជ្រិន សុបាន ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល

ខេត្តកណ្ដាល។

 

លោកជ្រិន សុខបាន លោកបានឲ្យដឹងថា ហេតុការណ៍នេះ លោកមិនបានដឹងទេ ព្រោះលោកមិនបាននៅ

កន្លែងកើតហេតុ ហើយលោក បានច្រានចោល​ ហេតការណ៍ខាងលើនេះ ដោយមិនទទួលខុសត្រូវ ក្នុងរឿង

ឆក់ខ្សែរស្លាប់នេះទេ ដោយលោកសំអាងថា ការសាងសងនេះ ជាងបានម៉ៅផ្ដាច់ ហើយមេជាងគេដាក់កូន

ជាងមកធ្វើ បើយ៉ាងណានោះ មេជាងគេជាអ្នកដោះស្រាយ។

 

បងប្រុស សីឡា មេជាង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅខាងលើ ហើយចាប់យក

ដែក៤X៤ ១ដើម ប្រវែង៦ម៉ែត្រ ឡើងទៅខាងលើ ដើម្បីផ្សាធ្វើដំបូរ ក៍បានលើកដែកទៅប៉ះ ខ្សែកាបស្រាត ដែរ

ជាភ្លើងរបស់រដ្ឋ បណ្ដាលឲ្យឆក់ដួលផ្ងាក្រោយ ទើនៅលើនោះតែម្ដង។

 

លោកសីឡា បានបន្តថា ជនរងគ្រោះ ក្រោយពេលឆក់ អ្នកធ្វើការជាមួយ បាននាំគ្នាឡើងទៅយក ហើយក៍

បាននាំយកទៅមន្ទីពេទ្យបង្អែក ស្រុកមុចកំពូល ដើម្បីសង្គ្រោះផងដែរ ។ អ្នកគ្រូបញ្ចាំការនៅមន្ទីរពេទ្យ បង្អែក

ស្រុកមុខកំពូល បានបញ្ជាក់ឲ្យអង្គភាព សារព័ត៌មាន កម្ពុជា ជោគជ័យ យើងបានដឹងថា ជនរងគ្រោះដោយ

ឆក់ខ្សែរភ្លើងខាងលើនេះ បានស្លាប់មុនយកមកដល់មន្ទីរពេទ្យ មិនមែនមកស្លាប់នៅមន្ទីរពេទ្យនោះទេ។​

 

ពាក់ព័ន្ធករណីខាងលើនេះ បងប្រុសមេជាង ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ

ពិន ម៉ុច ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលៀប្អៀល ខេត្តកំពង់ឆ្នាំង ។

 

គួបញ្ជាក់ផងដែរថា ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យកន្លែងកើតហេតុ នឹងបានសាក

សួធ្វើកំណត់ហេតុ ព្រមទាំងពិនិត្យទៅលើសពជនរងឃើញថា នើលើកំភួនជើង លើភ្លៅ នឹងកំប៉េះគូទ មាន

ស្នាមខ្លោច ដោយឆក់ខ្សែរភ្លើងពិតម៉ែន ក្រោពិនិត្យ នឹងធ្វើកំណត់ហេតុចប់ សមត្ថកិច្ចបានប្រគល់សពជន

រងគ្រោះ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែ។/

Screenshot_2016-06-18-15-49-39-1 2016-06-18_15.47.38

 

 

 

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author