សំណង់រឹងមាំមួយនៅក្នុងខណ្ឌ៧មករា នៅតែបន្តសកម្មភាព

ដោយ ៖ កម្ពុជា ជោគជ័យ CSN​

 

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​សំណង់​រឹងមាំ​មួយកន្លែង ​នៅ​លើដី​ចំណីផ្លូវ​ច្រមុះជ្រូក តាម​បណ្តោយ​ផ្លូវ​១៦៤ កែង

​១០៩ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ហាក់ដូចជា​ពុំ​ខ្លាចញញើត​ ពី​ចំណាត់ការ​របស់​អាជ្ញាធ​រ សមត្ថ

កិច្ច និង​ក្រុមការងារ​របស់​ក្រសួង​ រៀបចំ​ដែនដី​នគរូបនីយកម្ម ដែល​បាន​ចុះ​ផ្អាក​ការសាងសង់​នោះទេ ប៉ុន្តែ​ពួក

គេ​នៅតែ​បន្ត​សាងសង់​ដដែល បន្ទាប់ពី​អាជ្ញាធរ​បាន​ចុះ​ ឲ្យ​ផ្អាក​ការសាងសង់​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​

២០១៦ កន្លងទៅ ។

 

​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ទីតាំង​សំណង់​មួយ​នេះ ​និយាយថា ម្ចាស់​សំណង់​ មិនមែនជា​មនុស្ស​ធម្មតា​នោះទេ​ មើល

ទៅ បាន​ជាការ​រដ្ឋា​ន​សំណង់​មួយ​នេះ នៅតែ​ព្រ​ហើន ​បន្ត​សាងសង់​ដដែល ឬមួយ​អាចមាន​ពាក់ព័ន្ធ​ជាមួយ

នឹង​អាជ្ញាធរ និង​ជំនាញ​សុរិយោដី បានជា​គេ​ហ៊ាន​សាងសង់​ សំណង់​រឹងមាំ ​រំលោភ​យក​ដី​សាធារណៈ​ចំ​

កណ្តាល​ក្រុង ស្រប​ពេលដែល​ច្បាប់​កំពុង​ត្រូវបាន​រិត​បន្តឹង​ដូច្នេះ ។​

 

​ប្រជាពលរដ្ឋ​លើកឡើងថា សំណង់​ដ៏​រឹងមាំ​នេះ​គឺ ម្ចាស់​សំណង់​អាច​នឹង មាន​ការយោគយល់​ ក្នុង​កម្រិត​ណា

មួយ​ ពី​ថ្នាក់មូលដ្ឋាន មានន័យថា ពី​អាជ្ញាធរ​សង្កាត់ ខណ្ឌ​ភូមិបាល ខណ្ឌ ឬក៏​អាច​ខាង​មន្ទីរ​ផងដែរ​ ទើប​សំ

ណង់​មួយ​នេះ​ ដំណើរការបាន​បុកគ្រឹះ​ យ៉ាងរឹងមាំ និង​បន្ត​សាងសង់​បន្ថែមទៀត​បាន ​ក្រោយ​មាន​ការចុះ​ផ្អាក

បាន​១​ថ្ងៃ​។ មន្ត្រី​ខ្លះ​បាន​លើកឡើងថា បញ្ហា​សំណង់​ល្មើសច្បាប់​នេះ ​មិនត្រូវ​ចាត់ទុកថា​ ជា​រឿង​បទល្មើស​តូច

តាច​ ព្រោះ​បុគ្គល​ម្ចាស់​សំណង់​ គាត់​ដឹង​រួចហើយ​ថា ទីតាំង​នោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ មាន​តាំងពី​ជំនាន់​

មុនៗ​មកម្ល៉េះ ។

 

​លោក មឿង រី ប្រធានការិយាល័យ​ រៀបចំ​ដែន​ដីនគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹង

ថា “​សំណង់​នេះ​ ខ្ញុំ​បាន​ចុះទៅ​ធ្វើការ​ ជាមួយនឹង​ក្រុមការងារ​ ផ្អាក​ហើយ​កាលពី ​រសៀល​ថ្ងៃទី​៣១ ខែឧសភា

ដឹកនាំ​ដោយ​លោក​អគ្គនាយក​ អគ្គនាយក​ដ្ឋា​ន​សំណង់​ នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់

ដោយ​ឲ្យ​ផ្អាក​ បញ្ឈប់​សកម្មភាព​ ខ្ញុំ​មិន​ជឿថា គេ​នឹង​បន្តធ្វើ​ទៀតឡើយ​”​។

 

​គេ​រង់ចាំ​មើលថា តើ​ម្ចាស់​សំណង់​ខុសច្បាប់​នេះ មាន​ខ្នង​ក្រាស់ ឬ​ក្បាល​ពាស​ដែក​ប៉ិន​ណា​ទេ ទើប​អាច​សាង

សង់​ដោយ​មិន​ញញើត ញញួរ​ដែក ​ថែម​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់

ដូច្នេះ ៕

 

 

2016-06-18_16.54.56

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author