ករណីកាប់ឈើក្រោមលេសស្ដារបាតអាង សង់វារីអគ្គីសនីនៅតែមាន

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងអះអាងថា សកម្មភាពដឹកជញ្ជូនឈើមូលក្រៅតំបន់ ផ្ទៃអាងទំ

នប់វារីអគ្គិ សនីសេសានក្រោមពីរ នៅតែបន្តកើតមាន និងពុំមានការទប់ស្កាត់ទេ ។

 

ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្តៅ ស្រុកសេសានថ្លែងថា ឈើទាំងនោះត្រូវឈ្មួញ ដឹកពីតំបន់ឆ្ងាយៗ ក្នុងស្រុក

សៀមប៉ាង និងស្រុកសេសាន ទៅទុកក្នុងបរិវេណបាត អាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ចាប់តាំងពីខែ

មេសារហូតមក ។ ពល រដ្ឋទាំងនោះបានឲ្យដឹងនៅ ថ្ងៃទី៦ ខែ មិថុនាថា គោយន្តរាប់រយគ្រឿង និងរថយន្តប៉ា

កុង ឬហៅថារថយន្តដឹកឈើហុប ជាច្រើនគ្រឿងបានដឹកជញ្ជូនឈើមូល និងឈើ ប្រណីតពីតំបន់ឆ្ងាយៗ មក

ទុកនៅក្នុងផ្ទៃ បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។

 

ឈើទាំងនោះ គេដឹកមកពីតំបន់ព្រៃស្រោង នៃភ្នំក្រឡាពស់ ឋិតក្នុងចន្លោះទន្លេសេសាន និងទន្លេស្រែពកឬ

ហៅថា តំបន់កោះជាប់ព្រំប្រទល់ប្រទេស ឡាវ ដោយ មានជនជាតិវៀតណាម ជាអ្នកដឹកជញ្ជូន។ ពលរដ្ឋដែ

ថ្លែងសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា ស្ទើរជារៀងរាល់ថ្ងៃមាន គោ យន្តជាង១០០គ្រឿង និងរថយន្តដឹក

ឈើហុបជាង១០គ្រឿង ដឹកជញ្ជូនឈើមូលទាំងនោះ ដែលមានមុខកាត់ចាប់ពី៥តឹកដល់ ២ម៉ែត្រ ប្រវែងចាប់

ពី៨ម៉ែត្រដល់១២ ម៉ែត្រ ។

 

ចំណែកឈើប្រណីតដូចជា គ្រញូង បេង នាងនួន និងធ្នង់ គេដឹកជញ្ជូន តាមគោយន្តមានមុខកាត់ ចាប់ពី១

តឹក កន្លះដល់៨តឹក ប្រវែង១ម៉ែត្រ២តឹកដល់ ២ម៉ែត្រ២តឹក ។ លើសពីនេះមានអាប៊ុល និងគ្រឿងចក្របាន

ឈូសឆាយធ្វើផ្លូវខ្វាត់ខ្វែង នៅតំបន់នោះ ដើម្បីងាយស្រួលចរាចរឈើទាំងនោះ ចូលទៅក្នុងបរិវេណបាត អាង

ទំនប់វារីអគ្គិសនី ។ តំណាងក្រុមហ៊ុន សម្អាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត បដិសេធ

ថា មិនមានការ ដឹកជញ្ជូនឈើដូចការលើកឡើងរបស់ ពលរដ្ឋនោះឡើយ ។

 

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ ឲ្យដឹងថា លោកពុំទាន់ទទួលព័ត៌មាននេះនៅឡើយទេ។

យ៉ាងណាលោកថា កន្លងមកអាជ្ញាធរខេត្ត បានកំណត់ឲ្យក្រុមហ៊ុន ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ផ្តល់

គ្រឿងផ្ទះ ជូនពលរដ្ឋដែលរងផលប៉ះពាល់ ពីទំនប់វារីអគ្គិសនី ។

 

មេឃុំស្រែគរ លោក សៀក មេគង្គរក ឃើញថា ឈើដែលគេកាប់ និងដឹកជញ្ជូន នោះ មិនមែនសម្អាតបាតអាង

ប៉ុណ្ណោះទេ គឺកាប់ពីតំបន់ផ្សេងៗ ឆ្ងាយពីផ្ទៃអាង៣០ គីឡូម៉ែត្រ ដែលក្រុមហ៊ុននៅតែមានឈើប្រភេទនេះដឹក

ជញ្ជូនចេញមិនចេះអស់សោះ តាំងពីឆ្នាំ២០១៣មក។ ចំណែកការកំណត់ផ្ទៃដី កំណត់បាតអាងទំហំជាង៣

ម៉ឺនហិកតា ររបស់អាជ្ញាធរជំនាញមកទល់ពេលនេះ ក៏ហាក់នៅមានអាថ៌កំបាំងដែរ ។

 

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថា លោកពុំទាន់ទទួលព័ត៌មាន

នេះដែរ។ លោកថា នឹងចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតករណីនេះ។ ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា ១០០ចែង

ថា សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាលកងកម្លាំងប្រដាប់អាវុធ ដែល

បានអន្តរាគមន៍ ឬផ្ដល់ការអនុញ្ញាត ដោយផ្ទាល់ ឬប្រយោលជួយដល់អាជីវកម្មព្រៃឈើ និងគំរាមកំហែងមន្ត្រី

រដ្ឋបាលព្រៃឈើ ឬរារាំងកិច្ចការរបស់មន្ត្រីរដ្ឋបាលព្រៃឈើ គឺចាត់ ទុកជាបទល្មើស ដោយត្រូវផ្ដន្ទាទោសពី

១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន រៀល ដល់១០០លានរៀល ៕

2016-06-18_20.29.06

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author