ក្មេងស្ទាវ២ក្រុមព្រលះគ្នារបួសធ្ងន់ស្រាល៣នាក់

ដោយ ៖ សហការី CSN

 

កណ្ដាល ៖ ជនរងគ្រោះ៣នាក់ រួមទាំងមិត្តភក្តិ៧នាក់ ជិះម៉ូតូ៦គ្រឿងតាមផ្លូវ ត្រូវបានជនសង្ស័យ មានគ្នាប្រ

ហែល១០នាក់ ប្រដាប់ដោយដំបងគ្រប់ដៃ ធ្វើការព្រួតវ៉ៃ ទៅលើក្រុមជនរងគ្រោះ បណ្ដាលឲ្យរងរបួសស្រាល

២នាក់ នឹងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាលម៉ែត្រ ក្រុងភ្នំពេញ។

 

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ នឹង៤៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច

គល់ស្ពានព្រែកតាមាក់ត្រោយខាលិច ស្ថិតក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

 

តាមសម្សីជនរងគ្រោះ បានឲយដឹងថា មុនពេលកើតហេតុ រូបគេ៣នាក់ នឹង៧នាក់ទៀតជិះម៉ូតូ៦គ្រឿង គោ

ធ្វើដំណើពីព្រែកតាមាក់ បំណងមកហូបកនំប៊ុង នៅមីនីម៉ាតចំប៉ីមេគង្គ នៅឃុំព្រែកអញ្ចាញ លុះត្រឡប់ទៅ

វិញ ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៍បានឃើញ ឈ្មោះ ផា ណេត នឹងបក្ខពួកប្រហែល១០នាក់

ប្រដាប់ដោយដំបងគ្រប់ដៃ ឈរចាំស្ទាក់ចាយមកលើពួកគេ បណ្ដាលឲ្យរបួសស្រាល២នាក់ នឹងរបួសធ្ងន់ម្នាក់

ជនដៃដល់ទាំងនោះ ក្រោយពីធ្វើការវាយមកលើពួកគេរួច ក៍នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

 

 

ពាក់ព័ន្ធករណីអំពើហឹង្សាចេតនាខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយកើតហេតុជនរងគ្រោះ

បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំព្រែកអញ្ចាញ ជនរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះ

ខេង ប៊ុនលាប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទី២ ឈ្នោះ រិទ្ធ ប៊ុនហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ( រង

របួសលើលើខ្លួនជាច្រើនកន្លែង ) អ្នកទាំងពីមានទីលំនៅសព្វថ្ងៃ ភូមព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុខខ្សាច់

កណ្តាល។ ទី៣ ឈ្មោះ បាន ប៊ុនណា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិអញ្ជែងក្រោម ឃុំពុក

ឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

សមត្ថកិច្ចបានបន្តថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូបានគេស្គាល់ ឈ្មោះ សុខា ផាណេត

ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ និងបក្សពួក

មួយចំនួនទៀត ដែលមិនបានស្គាល់ឈ្នោះ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងឯកសារ នឹងស្រាវជ្រាវស្វែងរកជន

សង្ស័យផងដែរ៕

 

 

2016-06-21_22.18.35

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author