ដោយ ៖ សហការី CSN
ក្រុងប៉ោយប៉ែត ៖ នៅព្រឹកមិញនេះ វេលាម៉ោង១១ នឹង២៥នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ មានក
រណីឆាបឆេះផ្ទះ ពលរដ្ឋខ្មែរអ៊ីស្លាម ១ខ្នងយ៉ាងសន្ធោសន្ធៅ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ។
តាមការរៀបរាប់ពីម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ស្រីណា សៀត ជាប្ដី អាយុ៥១ឆ្នាំ នឹងប្រពន្ធឈ្មោះ ម៉ៅ ម៉ារី អាយុ
២៩ឆ្នាំ បានឲ្យដឹងថា រូបគាត់នឹងប្រពន្ធ បាននាំគ្នាទៅផ្សារ ដោយបិទទ្វារផ្ទះចោល នៅពេលត្រឡប់មកដល់
ផ្ទះវិញ ឃើញភ្លើងកំពុងឆាបឆេះ ក្លាយជាផេះផង់អស់ហើយ សង្ស័យបណ្ដាកមកពី ទុស្សេចរន្តអគ្គីសនី។
សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ អគ្គីភ័យឆាបឆេះខាងលើនេះ ពុំឃើញមានរថយន្តពន្លត់ភ្លើងនោះ
ទេ គេសង្កេតឃើញមានតែ អាជ្ញាធរមូលដ្ឋាន នឹងសមត្ថកិច្ច បានចុះមកដលើកន្លែងកើតហេតុ ហើយបាននាំ
គ្នាជួយដងទឹកមកជះពន្លត់ តែដោយអំណាច អគ្គីភ័យឆាបឆេះខ្លាំងពេច មិនអាចជួយបាន ក៍លំនៅដ្ឋាន១ខ្នង
សង់ពីឈើ ប្រកសង្កសីខាងលើនេះ ត្រូវបានអគ្គីភ័យឆាន់ម៉ត់អស់ ទើបឃើញរថយន្តពន្លត់អគ្គីភ័យមកដល់៕