សេចក្ដីរាយការណ៍បានឲដឹងថា គេប្រទះឃើញសាកសពនៅក្នុងទឹកស្ថឹតនៅភូមិភ្នុំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នុំព្រឹក ខេត្តបាត់ដំបង ដោយមិនស្គាល់អត្តសញ្ញណ។
កាពីវេលាម៉ោង១១:៤៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ មានអ្នកភូមិម្នាក់បានដើរទៅបទជើងប្រទះឃើញសស្ទង់នៅក្នុងទឹក ក៍ដើទៅមើលឃើញមនុស្សដេកស្លាប់ ភ័យពេករត់ទៅហៅអ្នកភូមិមកជួយមើលក្រែងមានអ្នកស្គាល់ ហើយក៍បានរាយការណ៍ទៅឲសមត្ថកិច្ចប៉ូលិសផងដែរ។
ក្រោយពេលបានទទួលព័តិ៍មាន លោក អធិកានគរបាលស្រុកភ្នុំព្រឹកបានដឹកនាំកម្លាំងចុះមកកន្លែងកើតហេតុ លោក អធិកានគរបាលស្រុកភ្នុំព្រឹកបានចុះហែលទឹកទៅយកសាកសពនោះឡើងមកលើគោក ទើបអ្នកភូមិស្គាល់ថាសាកសពនេះមានឈ្មោះ យាយណាម ខេង ( ហៅយាយ ទឹកកក ) ស្នាក់នៅភូមិឃុំខាងលើ ។
ប្រភពនៅកន្លែងកើតហេតុបានឲដឹងថា លោក យាយខាងលើនេះបាត់តាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤មកម៉្លេះ ឃើញតែកង់របស់គាត់ទុកនៅនឹងរបងវត្ត ប្រភពដ៏ដែលបានបន្តទៀតថា លោកយាយនេះមានអាយុជាង ៦០ឆ្នាំហើយ គាត់មករស់នៅភូមិឃុំខាងលើនេះ ប្រហែល៤ឆ្នាំមកហើយ ដោយគ្មានកូនចៅរស់នៅជាមួយទេ ឃើញមានតែក្មេងប្រុសម្នាក់ អាយុប្រហែល១០ឆ្នាំដែលរស់នៅជាមួយគាត់ លោកយាយនេះឃើញតែដឹកទឹកកឈូសដើរលក់តាមកង់លក់ជារៀងរាល់ថ្ងៃ ពេលដែលគាត់ពិសារស្រាស្រវឹងម្តងៗ គាត់តែងតែមកដេកត្រាំទឹកនៅទីនេះ កាលពីមុននោះគេបានជួយម្តងរួចមកហើយ តែពេលនេះអ្នកស្រុករវល់តែបិណ្ឌភ្ជុំ ក៏មិនបានដឹងថាគាត់ទៅទីនោះទៀតដែរ។
សមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា សាកសពលោកយាយខាងលើនេះ ពិតជាលង់ទឹកស្លាប់មែន ក្រោយពីការពិនិត្យលើសាកសព ត្រូវយកទៅរក្សាទុកនៅឯវត្ត រង់ចាំបងប្អូន កូនចៅ រឺសាច់ញាត្តិតបស់គាត់មកទទួលយកទៅធ្វើបុណ្យ៕
ដោយ៖ លោក ផ្លែក សុភា
កម្ពុជាជោគជ័យ