ដោយ ៖ សហការី CSN
ក្រចេះ ៖ គ្រឿងញៀនជិតកន្លះគីឡូ ត្រូវបាននគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវរកឃើញ
នៅក្នុងពន្ធនាគារ នឹងបានចាប់ខ្លួនទណ្ឌិត២នាក់ ដែរជាប់នៅក្នុងពន្ធធានាគារ ក្នុងករណីរក្សាទុកជួញដូរ
នូវសារធាតុញៀន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចពន្ធធានាគារខេត្តក្រចេះ ស្ថិតក្នុងភូមិ
សង្កាត់ ក្រុងក្រចេះ ខេត្តក្រចេះ។
ពលរដ្ឋបានដាក់ការសង្ស័យ ទៅលើករណីនេះថា ទណ្ឌិតទាំងពីរនសក់នេះ ប្រហែលមានពាក់ព័ន្ធ ជាមួយ
អនុរក្សពន្ធធានាគារ ជាអ្នកបើកដៃអោយ ទើបទណ្ឌិតទាំង២នាក់នេះ ហ៊ានប្រព្រឹត្តបើបនេះ នៅក្នុងពន្ធធានា
គារ ទោះដឹងថា ខ្លួនជិតដល់ថ្ងៃដោះលែង ឲ្យមានសេរីភាពវិញហើយ នៅតែមិនកែប្រែខ្លួន បែជាថែមទាំងប្រ
ព្រឹត្ត បទល្មើសគ្រឿងញៀនថែមទៀត ។
ពាក់ព័ន្ធករណីខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានការប្រើប្រាស នឹងចែកចាយ
គ្រឿងញៀននៅក្នុងពន្ធធានាគារ មន្ត្រីជំនាញពន្ធធានាគារ សហការជាមួយកម្លាំងមន្ត្រីជំនាញ ការិយាល័យ
ប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានទៅចាប់បង្ក្រាបជាក់ស្ដែង។ ជនសង្ស័យ
ជាទណ្ឌិតចំនួន២នាក់ ទី១ មានឈ្មោះ តែ លីទី ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ ជាទណ្ឌិតបទល្មើស
គ្រឿងញៀន ទី២ ឈ្មោះ សៀង សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ៣១ឆ្នាំ ជាទណ្ឌិតបទល្មើសគ្រឿងញៀន
នឹងដកហូតបានវត្ថុតាង ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ( Ice ) ចំនួន ០៤ធំ ១៣មធ្យម ២២តូច សរុបចំនួន
៣៩កញ្ចប់ ស្មើទម្ងន់ ១៨,៦៤ក្រាម ។ បច្ចុប្បន្ន ជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំ
រឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ។/