មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឧទ្ធម្ភាគចក្រ​កងទ័ពថៃនឹងសពអ្នកបើក៣នាក់ ត្រូវបានគេរកឃើញនៅលើភ្នំកណ្ដាលព្រៃ

ខេត្តរ៉ាក់យ៉ង & ខេត្តចន្ទ័បុរី.

 

ប្រទេសថៃ ៖ បំណែកឧទ្ធម្ភាគចក្ររបស់ថែ១គ្រឿង នឹងសពកងទ័ពជលងអាកាស ភូមិន្នថៃ ៣នាក់ ត្រូវបាន

គេរកឃើញហើយ ដែលស្ថិតនៅក្នុង ព្រៃដ៏ធំមួយ នៅក្នុងទឹកដី នៃប្រទេសថៃ បន្ទាប់ពីឧទ្ធម្ភាគចក្រ មួយ

គ្រឿងនេះ បានធ្វើការហោះហើរ ដើម្បីត្រួតពិនិត្យពីលើដែនអាកាស  ហើយបានជួបនឹងអាកាសធាតុមិនល្អ

ផងនោះ និងទំនងជា មានបញ្ហាអ្វីមួយ ទៅលើបច្ចេកទេសផងដែរទើបណ្ដាលឲ្យធ្លាក់ ។

 

យោងតាមព័ត៌មានពីក្នុងប្រទេសថៃ បានអោយសារព័ត៌មានយើងដឹងថា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ

២០១៦ កន្លងទៅនេះ មានការធ្លាក់ឧទ្ធម្ភាគចក្រមមួយគ្រឿង ដែលធ្វើការហោះហើរ ដោយក្រុមរបស់កងទ័ព

ជើងអាកាសភូមិន្ទថៃ ដើម្បីធ្វើការត្រួតពិនិត្យ លើដែនអាកាស ហើយក៏បានបាត់ស្រមោល នៅត្រង់ចំនុចបរិ

វេណភ្នំឆាក់ម៉ៅ ស្ថិតនៅព្រំដៃនខេត្តរ៉ាក់យ៉ង និងខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ។

 

ដោយសារតែតំបន់នេះ គឺជាតំបន់ដែលពោរពេញ ទៅដោយព្រៃក្រាស់ផងនោះ  ទើបធ្វើអោយ ក្រុមដែលចូល

ទៅរុករក មានការលំបាក ក្នុងការធ្វើដំណើរ  ព្រមទាំងបានអូសបន្លាយពេល រហូតមកទល់ រសៀលថ្ងៃទី២៨

ខែមិថុនា  ឆ្នាំ២០១៦នេះ ទើបកំលាំងចូលទៅដល់ ហលយក៍ប្រទះឃើញ មានបំណែកឧទ្ធម្ភាគចក្រ ធ្លាក់នៅ

លើខ្នងភ្នំនោះមែន  ហើយក៏មានសព អ្នកបើកបរចំនួន៣នាក់ នៅក្បែបរិវេណទីនោះដែរ ។

 

តាមការអះអាងពីក្រុមជំនាញ បានអោយដឹងថា  មូលហេតុអាចមកពីធាតុអាកាសមិនល្អ និងគ្រឿងយន្តខុស

បច្ចេកទេស បណ្ដាលអោយធ្លាក់បែបនេះ ព្រមទាំងបានសំលាប់ អ្នកបើកបរដែលជាអាកាសយានិក ចំនួន២

នាក់ និងអ្នកបច្ចេកទេសមួយនាក់ផងដែរ។

 

ជនរងគ្រោះបាត់បង់ជីវិត នៅក្នុងហេតុការណ៍នោះ គឺមានឈ្មោះ ទី១ លោកវរសេនីយ៍ត្រី ពិសិទ្ធ តេឆាក់សេន

ជាអ្នកបើកបរយន្តហោះ ទី២ លោកអនុសេនីយ៍ឯក.អន្លង់កន ច័ន្ទក្រាក់ចាង  ជាអ្នកបើកបរយន្តហោះ និង ៣

លោកព្រិន្ទបាលឯក វិសុទ្ធ  ពុទ្ធរក្សា ជាជាងបច្ចេចកទេស ។

 

សូមបញ្ជាក់ថា នៅក្នុងពេលនោះផងដែរ  សមត្ថកិច្ចបាននិងកំពុងព្យាយាម ធ្វើយ៉ាងណាត្រូវនាំយកសព ចុះ

ពីលើខ្នងភ្នំដ៍សែនខ្ពស់ និងសំបូរដោយព្រៃក្រាស់នេះ អោយបានទាន់ក្នុងថ្ងៃនេះ ព្រោះបើមិន ដូច្នោះទេ  សព

ប្រាកដជាមានបញ្ហា ៕

 

2016-06-28_21.47.15 IMG-20160628-WA0025 IMG-20160628-WA0022

Share on Facebook