ដោយ ៖ សហការី CSN
សៀមរាប ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើមួយបានកើតឡើង ដោយស្នូរផ្ទុះមីនតោន
បណ្ដាលឲ្យ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែលជនរងគ្រោះ ស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចំការ ឲ្យគេ នៅ
ចំណុចដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ពលរដ្ឋនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ បានឲ្យដឹងថា មុនកើតហឹតុគេបានឮស្នូរផ្ទុះយ៉ាងខ្លាំង ហើយមាន
ផ្សែងឡើងទៅលើ អ្នកភូមិក៍បាននាំគ្នាទៅមើល ក៍ឃើញជនរងគ្រោះ ដួលនៅលើដី ដោយមានរងរបួសដៃ
ខាងឆ្វេង នឹងជើងខាងឆ្វេង យ៉ាងធ្ងន់ធ្ងរបាកើឆ្អឹង ទាំងដែ នឹងជើង រីឯត្រាកទ័រ ខូចផ្នែកខាងមុខ ចំហៀង
ខាងឆ្វេង ស្ទើទាំងស្រុងផងដែរ។
សមត្ថកិច្ចស្រុកវ៉ារិន បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមិថុនា ថា ជនរងគ្រោះមានឈ្មោះ ស៊ន់ ដានី ភេទ
ប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិវត្ត ឃុំស្រែណូយ ស្រុកវារិន ខេត្តសៀមរាប ស៊ីឈ្នួល បើកត្រាក់
ទ័រភ្ជួរដីឲ្យគេ ក៍ទៅប៉ះចំលើយុទ្ធមិនទាន់ផ្ទះ ដែរបន្សល់ពីសម័យសង្គ្រាម បន្ដាលឲ្យផ្ទុះតែម្ដង។/


















