មន្ត្រីយោធាស័ក្តិ៣ដកកាំភ្លើងខ្លីគំរាមបាញ់ប្រធានសន្តិសុខ ផ្សារសូរិយាម៉លទាំងខ្លួនស្រវិងជោគជាំ

ដោយ ៖ សហការី CSN

 

ភ្នំពេញ ៖ មន្ត្រីយោធាពាក់ស័ក្តិ៣ម្នាក់ នៅកងអន្តរាគមន៍៥១១ ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ចាប់

ខ្លួនភ្លាមៗ បន្ទាប់ពីមន្ត្រីយោធារូបនេះ ដកកាំភ្លើគំរាបទៅលើ ប្រធានសន្តិសុខផ្សារសូរីយ៉ាម៉ល នឹងដកហូតកាំ

ភ្លើងខ្លី១ដើម ម៉ាកK54 លេខ៣៤២៨ នឹងគ្រាប់ចំនួន៧គ្រាប់ផងដែរ។

 

ករណីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១ នឹង៣០នាទីយប់ ឈានចូល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ

២០១៦ នៅចំណុចការិយាល័យ ផ្សារសុរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

តាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា នៅយប់កើតហេតុ ជនត្រូវសង្ស័យ ជាមន្ត្រីយោធា បានដើរចូល ទៅក្នុង

ការិយាល័យផ្សារ សូរិយាម៉ល ក្នុងស្ថានភាពស្រវឹងជោគជាំ ជាមួយនិង បក្ខពួក៣នាក់ទៀត ខណៈនោះ ជន

រងគ្រោះ ដែលជាប្រធានសន្តិសុខ ផ្សារសូរិយាម៉ល យាមវេនយប់ បានសួរនាំទៅកាន់ជនត្រូវសង្ស័យថា ហេតុ

អ្វី បានជានាំអ្នកខាង ក្រៅចូលមកក្នុងការិយាល័យ ដោយគ្មានការអនុញ្ញាត ពីរូបគេទៅវិញ។

 

ប្រភពអ្នកឃើញហេតុការណ៍នៅទីនោះ បានឲ្យដឹងថា ដោយបានប្រទាក់ពាក្យសំដីគ្នា ទៅវិញទៅមកបណ្ដាល

ឲ្យមន្ត្រីយោធា ស្រវឹងនោះ បានដកកាំ ភ្លើងខ្លីម៉ាកK៥៤ ពីចង្កេះអាម៉េ បញ្ចូលគ្រាប់ គំរាមបាញ់ទៅ លើជនរង

គ្រោះតែម្ដង។ ដោយមិនទាន់បានផ្ទុះអាវុធនៅឡើយទេ ដោយឃើញហេតុការណ៍បែបនេះ  ក៏ត្រូវបានក្រុម

សន្តិសុខ រាយការណ៍ទៅកម្លាំង អាវុធហត្ថមូលដ្ឋានខណ្ឌ ដូនពេញ មកជួយអន្តរាគមន៍ ហើយក៍បានឃាត់ខ្លួន

មន្ត្រីយោធានេះភ្លាមៗតែម្ដង។

 

មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ជនត្រូវជាប់សង្ស័យ ដែលបានប្រើអាវុធគំរាម ទៅលើជនរងគ្រោះនោះ មាន

ឈ្មោះ ស៊ុំ វ៉េង អាយុ៤៣ឆ្នាំ ជាមន្ត្រីយោធា ហើយក៍ជាប្រធានសន្តិសុខ ផ្សារសូរិយាម៉លផងដែរ យាមវេនថ្ងៃ។

រីឯជនរងគ្រោះ ឈ្មោះ អ៉ិន ពៅ ( ហៅ អឹម វ័ន ) ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាប្រធានសន្តិសុខផ្សារ

សុរិយាម៉ល វេនយប់ ស្នាក់នៅផ្ទះ លេខ៦២៨ ភូមិអរិយក្សត្យ ឃុំអរិយក្សត្យ ស្រុកល្វាឯម ខេត្តកណ្តាល ។

 

បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យ ប្រើប្រាស់អាវុធគំរាម រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ

រៀបចំកសាងសុំណុំរឿង បញ្ជូនខ្លួនបន្ត ទៅកាន់ជុំនាញការយាល័យ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការ

ទៅតាមនីតិវិធីបន្តទៀត៕

 

2016-06-29_15.33.01

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author