ភ្នំពេញ ៖ មេក្លោងជួញដូរគ្រឿង ញៀនជាជនជាតិឡាវម្នាក់ និងថ្នាំញៀនជាង៣គីឡូក្រាម ត្រូវបានកម្លាំងការិ
យាល័យ ក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ អមសាលាដំបូងរាជ
ធានីភ្នំពេញ តាមប្រម៉ាញ់បានដោយជោគជ័យ និងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក យិន បញ្ញារិទ្ធ នាយការិយាល័យ ក៩ បានប្រាបនៅព្រឹកនេះថា មេក្លោងជនជាតិឡាវរូបនេះ ត្រូវបាន
កម្លាំងរបស់សមត្ថកិច្ច តាមបង្ក្រាប និងចាប់ខ្លួន កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅមុខ
មន្ទីរពេទ្យយោធា ១៧៩ ឫពេទ្យព្រះកេតុមាលា តាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ
ក្រោមបញ្ជាផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលផែនគ្រឿង
ញៀន និងលោកឧត្តមសេនីយ៍ ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
លោកបានឲ្យដឹងថា មេក្លោងជួញដូរគ្រឿងញៀនម្នាក់នេះ និងបក្ខពួក៣នាក់ ដែលកំពុងគេចខ្លួន កម្លាំង
ជំនាញ បានធ្វើការតាមដាន ស្រាវជ្រាវយូរណាស់មកហើយ រហូតឈានដល់ការចាប់ខ្លួន នៅរសៀលនោះ
តែម្ដង ព្រមទាំងដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកជាង២គីឡូក្រាម និងថ្នាំWY ជាង១គីឡូក្រាម។
ជនសង្ស័យមេក្លោង គ្រឿងញៀនម្នាក់នេះ មានឈ្មោះ ខាំផុន ផំម៉ាឡាត អាយុ៣៣ឆ្នាំ។ ជាមួយគ្នានេះ នៅ
រសៀលថ្ងៃដដែល កម្លាំងនគរបាល ក៏បានធ្វើការឃាត់ខ្លួន អ្នកបើករថយន្តតាក់ស៊ី ម្នាក់ផងដែរ ដែរជាអ្នកដឹក
ជនសង្ស័យ ប៉ុន្តែក្រោយការសួរនាំទៅ គឺមិនមានពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀននេះទេ ហើយក៏ត្រូវកម្លាំង