មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកតាអាយុ៧៧ឆ្នាំជិះកង់ឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវម៉ូតូបុករងរបួសធ្ងន់

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

ខេត្តកណ្ដាល ៖ គួរឲ្យអាណិត លោកតាអាយុជាង៧០ឆ្នាំម្នាក់ ជិះកង់ឆ្លងផ្លូវត្រូវបានម៉ូតូបុក រងរបួសធ្ងន់ធ្ងរ

កាលពីវេលាម៉ោង៧ នឹង១០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខសាលាអន្តរជាតិ អាមេ

រិកាំង ប៊្រិជ លើផ្លូវជាតិ៦អា ស្ថិតនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

 

ប្រភពនៅកន្លែនកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ លោកតាម្នាកជិះកង់ពីជើងមក

ត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៍បត់កង់ឆ្លងផ្លូវ ក្នុងបំណងមកយកចៅ ពីសាលាខាងលើ ស្រប់

ពេលម៉ូតូ ម៉ាកគប់ម៉ូលមួយគ្រឿង ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BA-2072 បើកបរដោយបុរសម្នាក់

ក្នុងទិសដៅពីជើងមកត្បូង ស្របទិសគ្នា ក៍បានបុកកង់លោកតាដែរជិះឆ្លងផ្លូវ យ៉ាងពេញទំហឹងតែម្ដង។

 

ប្រភពខាងលើបានបន្តថា ក្រោយកើតហេតុក៍ឃើញ អ្នករស់នៅជិតខាងលោកតារងគ្រោះ បាននាំគ្នាមកមើល

លោកតា ហើយក៍បាននាំយកលោតារងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមុខកំពូល ដើម្បីសង្គ្រោះផងដែរ

ដោយសភាព ធ្ងន់ធ្ងរលោកគ្រូពេទ្យបង្អែក បានត្រិមតែលាងរបួស ហើយបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ កាល

ម៉ែត្រ ភ្នំពេញ។

 

តាមសម្ដីអ្នករស់នៅជិតខាង ផ្ទះជនរងគ្រោះ បានឲ្យដឹងថា លោកតារងគ្រោះ មានឈ្មោះ តា យៀង អាយុ

៧៧ឆ្នាំ រស់នៅ ភូមិ-ឃុំ កើតហេតុខាងលើ មានតែ២នាក់ តា នឹងយាយ គ្មានកូនគ្មានចៅនោះទេ ចៅម្នាក់

ដែរជនរងគ្រោះមើលសព្វថ្ងៃនេះ គឺជាកូនរបស់ក្មួយ គេយកមកទុកឲ្យគាត់មើល គេឲ្យ១ខែ១៥ដុលាប៉ុណ្ណោះ

ឥឡូវជនរងគ្រោះត្រូវបញ្ជូន ទៅមន្ទីរពេទ្យកាលម៉ែត្រ ទាំងគ្មានលុយ១រៀល សង្ឃឹមថា មន្ទូរពេទ្យកាលម៉ែត្រ

ជួយសង្គ្រោះគាត់យកតែបុណ្យផងចុះ។

 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង នឹងបានយក

ម៉ូតូបង្ក នឹងកង់មកកាន់អធិការដ្ឋាន នគរបាលស្រុកមុខកំពូល រងចាំការដោះស្រាយ ទៅតាមនិតិវិធីច្បាប់។/

 

2016-07-02_09.34.23 2016-07-02_09.29.29 2016-07-02_09.33.15

Share on Facebook