កម្មករកម្មការិនីរោងចក្រ(អ៊ែរ៉ូសហ្វសាំមីតហ្វូតវែរ) ឈមុខរោងចក្រមិនព្រមចូលធ្វើការ បើខាងរោងចក្រគ្មាដំណោះស្រាយ

ដោយ កម្ពុជា ជោគជ័យ CSN

 

 

បាត់ដំបង ៖ តាមសេចក្តីរាយការណ៍ ពីស្រុកសំពៅលូន ខេត្តបាត់ដំបងថា មកដល់ថ្ថៃទី០២ ខែកក្កដា នេះ

ហើយ គេនៅតែសង្កេតឃើញ មានកម្មករ កាម្មការិនី ប្រមាណជាង២០០នាក់ នៅតែបន្តធ្វើការតវ៉ា និងទាម

ទា ទៅលើគោលការ បញ្ចូលកម្មករបណ្តែត អោយចូលជាកម្មករពេញសិទ្ធិ ដោយសារតែមានកម្មករខ្លះ ធ្វើ

ការរហូតជិតមួយឆ្នាំទៅហើយ នៅតែមិនទាន់បានពេញសិទ្ធិនៅឡើយ  ដើម្បីទទួលបាននូវ របបប្រាក់បន្ថែម

៣មុខ លើប្រាក់បៀវត្សធម្មតា ។

 

យោងតាមប្រភពរាយការណ៍ បានឲ្យដឹងថា រោងចក្រផលិតស្បែកជើងមួយនេះ គឺជាវិនិយោគរបស់ជនជាតិថៃ

ដែលមាន ទីតាំងស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានឈ្មោះ ( អ៊ែរ៉ូសហ្វ

សាំមីត ហ្វូតវែរ ) ហើយក៏ធ្លាប់មានបញ្ហា ជាច្រើនលើក ច្រើនសារមកដែរ ប៉ុន្តែគេមិនសូវឃើញ មានការទទួល

ស្គាល់ ឬធ្វើការដោះស្រាយ រាល់សំណូមពររបស់ កម្មករ កម្មការិនីនោះទេ ដែលជាបញ្ហាមួយ ពង្រីកអោយ

កាន់តែធំទៅៗ ។

 

ការតវ៉ារបស់កម្មករ កម្មការិនី ប្រមាណជា២០០នាក់ បាននាំគ្នាឈពេញមុខរោងចក្រ តាំងពីព្រឹកថ្ងៃទី០១

ខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយម្នាក់ៗ មិនព្រមចូល ទៅធ្វើការ

នៅក្នុងរោងចក្រឡើយ បើភាគ្គីខាងរោងចក្រ មិនទទួលយក នូវទៅលើការសំណូមពរ របស់ពួកគាត់ដោយ

ពួកបានផ្តោត ទៅលើគោលការណ៍ តែម៉្យាងគត់ គឺសំណូមពរឲ្យភាគីរោងចក្រ អោយបញ្ចូលកម្មករបណ្តែត

ទៅជាកម្មករពេញសិទ្ធិ ត្រឹមតែ រយៈពេល ៣ខែ ប៉ុណ្ណោះ ព្រោះមានកម្មករជាច្រើននាក់ ដែលខ្លះចូលធ្វើការ

ជិតមួយឆ្នាំហើយ នៅមិនទាន់បានពេញសិទ្ធិទៀត ដូច្នេះពួកគេទាំងអស់គ្នា សុំសំណូមពរតែមួយប៉ុណ្ណោះ ។

 

កម្មការនីម្នាក់ ឈ្មោះ សេង សុធា អាយុ២៦ឆ្នាំ រស់នៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ដែលបានមកធ្វើ

ការនៅក្នុងរោងចក្រនេះទាំងពីរនាក់ប្តី ប្រពន្ធ បានរៀបរាប់ថា ឲ្យអ្នកយកព័ត៌មាន យើងដឹងថា ពួកគេគ្មាន

ទាមទាអ្វីច្រើននោះទេ គឺគ្រាន់តែសុំអោយខាងរោងចក្រ បញ្ចូលឈ្មោះ កម្មករបណ្តែត ទៅជាកម្មករពេញ

សិទ្ទិ តែត្រឹមរយៈពេល៣ខែ បានហើយ ដើម្បីអោយពួកគេទទួលបាននូវ របបបន្ថែម៣យ៉ាង ដូចជា ប្រាក់

ព្រីម ប្រាក់បុណ្យ និងប្រាក់ ធ្វើដំណើរ ។

 

កម្មការនីរូបនេះបានបន្តថា បន្ទាប់ពីមានការទាមទាតវ៉ារួចមក ស្វាមីរបស់នាង ឈ្មោះ អុល រ៉យ  អាយុ២៥ឆ្នាំ

ដែលរោងចក្រ ទើបបានបញ្ចូល ទៅជាកម្មករពេញសិទ្ធិ ដែលមាន ចំនួន១១នាក់ ត្រូវគេទំលាក់ទៅជាកម្មករ

បណ្តែតទៅវិញ ដោយស្វ័យប្រវត្តិ តែមួយប៉ព្រិចភ្នែក ហាក់ដូចជាមានកំហឹង ជាមួយនឹងកម្មករ ដែលមិនព្រម

ចូលធ្វើការអញ្ចឹងដែរ ហើយម៉្យាងទៀត ក្នុងរោងចក្រផលិតស្បែកជើងនេះ គឺគេមិនអនុញ្ញាតអោយ បង្កើត ជា

សហជីពកម្មករ ដើម្បីដោះស្រាយ រាល់ពេលមានបញ្ហាឡើយ ។

 

នៅក្នុងឱកាសនោះផងដែរ លោកមេការ ដែលជាជនជាតិខ្មែរម្នាក់ នៅក្នុងរោងចក្រ បានបញ្ជាក់ ប្រាប់កម្មករ

ទាំងអស់ថា បើមិនព្រមចូលធ្វើការទេ ទាំងអស់គ្នា ត្រូវចូលទៅបំពេញលិខិត លាលែងពីការងារ ដើម្បីគេមាន

ឱកាសជ្រើសរើសកម្មករថ្មី ដែលបញ្ហានេះ ខាងកម្មករ បានលើកជាសំណួរថា តើរោងចក្រ ចង់បញ្ឈប់កម្មករ

ពីការងារ ត្រូវបញ្ឈប់ភ្លាមៗមែនទេ? នៅថ្ងៃនោះផងដែរ អ្នកយកព័ត៌មានយើង បានទំនាក់ទំនង ទៅលោក

មេការ តាមរយៈទូរស័ព្ទចំនួនពីរលើក ដើម្បីចង់ដឹងថា តើក្រុមហ៊ុន មានវិធីដោះស្រាយបែបណា ទៅលើសំ

ណូមពររបស់កម្មករ តែមិនមានអ្នកលើកទទួលទូរស័ព្ទឡើយ។/

 

2016-07-02_13.41.59 2016-07-02_13.39.17 2016-07-02_13.38.34 2016-07-02_13.56.51

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author