ដោយ ៖ កម្ពុជា ជោគជ័យ CSN
ភ្នំពេញ ៖ មនុស្សម្នាក់ស្លាប់ភ្លាមៗ នឹង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ នឹង
ម៉ូតូ បោបុកគ្នាយ៉ាងពេញទំហឹង នៅលើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៩ នឹង២៥នាទីយប់ ថ្ងៃទី០១ ខែ
កក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីអ្នកបានឃើញឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូទាំង២
គ្រឿង បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា លុះមកដល់កន្លែងកើតហេតុ បុកគ្នាតែម្ដង បណ្ដាលឲ្យស្លាប់ម្នាក់
នៅនឹងកន្លែង ចំណែង៣នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ មន្ទីរពេទ្យ កាល់ម៉ែត្រ ដើម្បី
សង្គ្រោះភ្លាមៗផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូដែលបានបុករវាងគ្នានិងគ្នានោះ មាន ម៉ូតូសេ១០០កូរេ ( ម៉ូតូចាស់ ) និងម៉ូតូម៉ាក
TAURUS គ្មានស្លាកលេខ ត្រូវបានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ
ពេលក្រោយ។ រីឯសពជនរងគ្រោះ សមត្ថកិច្ចកំពុងទំនាក់ទំនង រកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ
ទៅតាមប្រពៃណីផងដែរ។/