សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ កាច់កម៉ូតូ២នាក់បញ្ជូនទៅសាលាដំបូង

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

ភ្នំពេញ ៖ នៅវេលាម៉ោង២ យប់ ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ច ដើរល្បាតប្រ

ទះជួបជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក HONDA ពណ៍ សរ គ្មានស្លាកលេខ នៅចំណុចផ្លូវលេខ៩០៧

កែងផ្លូវ៩៩ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួសង្កែ ដោយសមត្ថកិច្ច មានការសង្ស័យ ក៍បានឃាត់ដើម្បីធ្វើការ

ត្រួតពិនិត្យ ក្នុងខ្លួនជនសង្ស័យ រកឃើញមានឧបកណ៍វត្ថុតាងមួយចំនួន សំរាប់ធ្វើសកម្មភាពកាច់សោម៉ូតូ។

ជនសង្ស័យដែរសមត្ថកិច្ចឃាត់ខ្លួន ២នាក់នោះមាន ទី១ ឈ្មោះ រំមណី រិទ្ធី ហៅធី ភេទប្រុស អាយុ១៩ឆ្នាំ ខ្មែរ

មានទីលំនៅសង្កាត់ទួលសង្កែ មុខរបរមិនប្រាកដ។ ទី២ ឈ្មោះ ឈឹម ថា ហៅ ដា ភេទប្រុសអាយុ៣៤ឆ្នាំ ខ្មែរ

មានទីលំនៅបន្ទប់ជួល សង្កាត់ប្ញស្សីកែវ។

 

តាមចម្លើយសារភាព នៅមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រំមណី រិទ្ធី បាននិយាយថា ខ្លួន និងបក្សពួកចំនួន

០២នាក់ទៀត កន្លងមកធ្លាប់លួច បានម៉ូតូចំនួន៣គ្រឿងផងដែរ។ ជនសង្ស័យទាំង២នាក់ ក្រោយពីសមត្ថកុច

ធ្វើការសាកសួរចប់រួចមក សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូញទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍

តាមនីតិវិធីច្បាប់៕

 

2016-07-03_11.26.48 2016-07-03_11.28.37 2016-07-03_11.25.01

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author