លោកស៊នរ៉េតប្រធានស្នាក់ការនឹងលោកហ៊ូរតនាទទួល បន្ទក់ស្ដីទីប៉ុស្ដិ៍ជ័យឃ្លាំងត្រូវបានពលរដ្ឋថាជាអ្នក បើកដៃឲ្យឈ្មួញដឹកឈើទៅលក់នៅប្រទេសវៀតណាម

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

ខេត្តក្រចេះ ៖ លោក ស៊ន រ៉េត ប្រធានស្នាក់ការខេត្តករចេះ ដែរប្រចាំនៅប៉ុស្តិ៍ ជ័យឃ្លាំង នឹងលោកអនុសេនីយ៍

ឯក ហួត រតនា ទទួលបន្ទក់ស្ដីទី ប៉ុស្តិ៍ជ័យឃ្លាំង ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញ នឹងរិះគន់យ៉ាងចាស់ដៃថា ​

បានបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណឹត ទៅប្រទេសវៀតណាម ចេញរាល់ថ្ងៃរាល់យប់យ៉ាងគគ្រិកគគ្រេង

តាមផ្លូវការបី ដោយពួកគេលេងល្បែងស្ពឹនភ្នែក ពីការដឹកឈើ ទៅជាដឹកជន្លុងម្រេច ចេញទៅលក់ឯប្រទេស

វៀតណាមយ៉ាងរលូន។

 

មិនតែប៉ុណ្ណោះ ពលរដ្ឋាច្រើនបានលើកឡើងថា លោក ស៊ន រ៉េត នឹងលោក ហ៊ូ រតនា មិនបានអនុវត្តន៍ច្បាប់

០០១របស់រាជរដ្ឋាភិបាល ស្ដីពីការទប់ស្កាត់បទល្មើស ជំនួញឈើឆ្លងដែននោះទេ បែជាពួកគេសប្បាយ ក្នុង

ការប្រមូលលុយពីឈ្មួញឈើ យកដាក់ហោប៉ៅ ធ្វើមានបានទៅវិញ។

 

ប្រជាពលរដ្ឋខាងលើ រស់នៅតាមបណ្តោយផ្លូវ ( ហៅជ្រោះជ្រៅ ) ទៅប៉ុស្តិ៍ជយ័ឃ្លាំង បានដាក់ការសន្និដ្ឋានថា

បើមិនមានការឃុបឃិតគ្នាជាប្រពន្ធ័ទេ ឈ្មួញឈើទាំងនោះ មិនអាចដឹកជញ្ជូនបាន ដូចរាល់ថ្ងៃនេះឡើយ។

ជាក់ស្តែនៅថ្ងៃទី០៣ កក្កដា ២០១៦នេះ ត្រូវបានកម្លាំងPM ស្រុស្នួលសហការជាមួយ កម្លាំងបរិស្ថាន ស្ទាក់

ចាប់បានរថយន្តដឹកឈើ នៅចំណុចភូមិប៉ោ ជាប្រភេទរថយន្តកូរ៉េ១គ្រឿង ដឹកអុសប្រភេទសុក្រមសុទ្ធ គេកាត់

ប្រវែង១ម៉ែត្រ០២តិក ឬ១ម៉ែត្រ ០៦តឹក នេះជាប្រភេទអុសខ្នាតរបស់ក្រុម នេះជាល្បែងស្ពឹនភ្នែករបស់ពួកគេ។

 

តាមសម្ដីពីមន្ត្រីតូចតាចម្នាក់ សុំមិបញ្ចេញឈឈ្មោះ បានឲ្យអ្នកយកព័ត៌មានយើងដឹងថា បើអស់លោក ដែល

មានភារ:កិច្ចឈរជើងតាមបន្ទាត់ព្រំដែននោះ មិនបានទទួលប្រាក់សំណូក ពីឈ្មួញឈើទាំងនោះទេពិតជាមិន

អាច ឈ្មួញទាំងអស់នោះ ដឹកជញ្ជូនបានឡើយ។

 

ប្រជាពលរដ្ឋជាច្រើន បានសុំណូមពរ ឯកឧត្តម សរ ចំរ៉ុង អភិបាល នៃគណៈអភិបាលខេត្ត នឹង លោក ឧត្តម

សេនីយ៍ លុន សុផាត មេតាមានវិធានការទបស្កាត់ អ្នកធំនៅប្រចាំការប៉ុស្តិ៍ជយ័ឃ្លាំង ទាំងពីផង បើមិនដូច្នោះ

ទេ លោកធំទាងពីនោះ នឹងបំផ្លាញសម្បត្តិជាតិ ហិនវិនាសដោយការស្រេកឃ្លានប្រាក់ របស់អ្នកទាំងពីមិន

ខាន៕ ដោយ ឃិន សុខន TNM TV ONLINE

 

2016-07-04_21.57.58 2016-07-04_21.59.10 2016-07-04_22.24.28 2016-07-04_22.02.00 2016-07-04_22.01.02 2016-07-04_22.00.02

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author