ដោយ ៖ កម្ពុជា ជោគជ័យ CSN
ពោធិ៍សាត់ ៖ ករណីឃាតកម្ម បាញ់ប្រហាទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើរហេតុ
ខណ:ជនរងគ្រោះ កំពុងអង្គុយមើលទូរទស្សន៍ ពីនាក់ប្រពន្ធ នៅរោងបាយ ហេតុការណ៍នេះបានកើតឡើង
កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្ដៀង
ខេត្តពោធិសាត់។
ប្រភពពីពលរដ្ឋនៅជិតខាងផ្ទះជនរងគ្រោះ បានឲ្យអ្នកយកព័ត៌មានយើងដឹងថា មុនពេលកើតហេតុ ជនរង
គ្រោះ ឈ្មោះ ឈឹប យិន ភេទប្រុស អាយុ៣៤ឆ្នាំ អង្គុយមើលទូរទស្សន៍ ដូចសព្វដង ជាមួយប្រពន្ធ ឈ្មោះ
ប៊ុត សារុន អាយុ៣៦ឆ្នាំ ស្រាប់តែមាន ជនស្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានចូលមកបាញ់ទៅលើជន
រងគ្រោះ ចំនួន៤គ្រាប់ ចំភ្លៅ១គ្រាប់ ក្រោមដោះ១គ្រាប់ លើដោះ១គ្រាប់ នឹងស្លាបក្រជៀវ១គ្រាប់ បណ្ដាល
ឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅនឹងកន្លែកើតហេតុ រីឯជនសង្ស័យ ក្រោយធ្វើសកម្មភាព បានគេចខ្លួនបាត់
ស្រមោលសូន្យ ។
ក្រោយពេលកើតហេតុ ភ្លាមៗនោះផងដែរ សមត្ថកិច្ចក៍បានទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ
ដើម្បី ស្វែងរកចាប់ជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់ដែរ៕