ស្នងការខេត្តកោះកុងជូនលុយ៣០០០០០០រៀល ឲ្យទៅម្ចាស់ចេកបន្ទាប់ពីសមត្ថកិច្ចរបស់លោក រុះរើធ្វើឲ្យខូចខាងកាលពីថ្ងៃទី០១

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

កោះកុង ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ច ខេត្តកោះកុងធ្វើការរើផ្លែចេក ចេញពីរថយន្តម្ចាស់ ឈ្មោះ សុខ រតនា ហៅ

វិត អាយុ២៦ឆ្នាំ  រស់នៅស្រុកមណ្ឌលសីម៉ា ធ្វើឲ្យមានការភ្ញាក់ផ្អើ នៅលើសង្គម Facebook កាលពីវេកា

ម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្រុងខេមរភូមិន្ន ខេត្តកោះកុង កន្លង

មកនេះ។

នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី សំ ឃិត

វៀន បានយកប្រាក់ចំនួន៣០០០០០០ ( បីលានរៀល ) ជូនដល់ម្ចាស់រថយន្តដឹកផ្លែចេកទាំង២នាក់ ប្តី ប្រពន្ធ

ដើម្បីសងទៅលើថ្លៃខូចខាតចេករបស់ពួកគេ បន្ទាប់ពីសមត្ថកិច្ច របស់លោក បានរុះរើទំលាក់ចេកចេញពីលើ

រថយន្ត ដើម្បីស្វែងរកឈើក្រញូង តែរកមិនឃើញ។ ហើយសម្រាប់ ប្តី ប្រពន្ធទាំង២នាក់ ក៏យល់ព្រមទទួល

យកប្រាក់ទាំង៣០០០០០០ ( បីលានរៀល ) ពីលោកស្នងការផងដែរ ដើម្បីជួសជុលថ្លៃការខូចខាតផ្លៃចេក

របស់ខ្លួន។

បើតាមការបកស្រាយរបស់សមត្ថកិច្ច បានឱ្យដឹងថា ចំពោះករណីនេះ គឺមានប្រជាពលរដ្ឋ រាយការណ៍ផ្តល់

ព័ត៌មានថា មានរថយន្តដឹកផ្លែចេក បង្កប់ឈើក្រញូង ចេញពីចំណុចក្នុងភូមិ អូសោម ស្រុកវាលវែងខេត្តពោធិ

សាត់ មកខេត្តកោះកុងនោះ ទើបកម្លាំងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ត្រួតពិនិត្យ

នឹងនាំយកមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត។

យោងតាមសម្ដីរបស់សមត្ថកិច្ច បានបន្តទៀតថា ក្រោយកម្លាំងជំនាញឆ្លងយោបល់ លោកស្នងការ និងលោក

ព្រះរាជអាជ្ញា បញ្ជាឲ្យកម្លាំងការពារ រង់ចាំព្រឹក ទើបបង្កើតគណ:កម្មការ ធ្វើការឆែកឆេរ ដែលការឆែកឆេរនោះ

ដឹកនាំដោយ លោក អ៉ីវ ត្រាយ ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តកោះកុង។ ប៉ុន្តែជាលទ្ធផលមិន

មានឈើក្រញូងទេ ហើយក៏ធ្វើកំណត់ហេតុ ប្រគល់ជូនម្ចាស់ភ្លាមៗវិញ ដោយគ្មានការខូចខាតអ្វីទាំងអស់

ហើយរាល់ការចំណាយថ្លៃកម្មករលើកចុះ ឡើង នគរបាលជាអ្នកដោះស្រាយផងដែរ៕

 

2016-07-05_23.31.01

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author