ដោយ ៖ កម្ពុជា ជោគជ័យ CSN
ខេត្តប៉ៃលិន ៖ គ្រាប់មីនដែរមិនទាន់ផ្ទុះ កប់នៅក្នុងដីដែរបន្សល់ទុក ពីស័មសង្គ្រាមធ្វើឲ្យពលរដ្ឋភ័យខ្លាច ស្ទើ
គ្រប់ៗគ្នា ជាក់ស្ដែងកាលពីវេលាម៉ោង១២ នឹង៤៥នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ មានករណីផ្ទះមីន
បង្កឲ្យបុរសម្នាក់ ដាច់ជើងឆ្វេង អស់មួយកំណាត់ ខណ:ជនរងគ្រោះយកគោ ទៅឲ្យស៊ីនៅក្បែរជើងភ្នំ នៅ
ចំណុចភ្នំរាំង ស្ថិតនៅក្នុងភូមិកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ផុន ភួន ភេទប្រុស អាយុ១៨ឆ្នាំ
រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានយកគោទៅឲ្យស៊ីនៅទីនោះដូចសព្វដង ក្រោយមកបន្តិចស្រាប់តែមាន
ស្នូរផ្ទុះមីន ហើយអ្នកភូមិនៅទីនោះ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារត់ទៅមើល ក៍បានឃើញជនរង
គ្រោះដេកដួលនៅដី ដោយដាច់ជើងខាងឆ្វេង បាត់មួយកំណាត់ទៅហើយ ភ្លាមៗនោះអ្នកភូមិ និងសមត្ថកិច្ច
បាននាំគ្នាជួយសង្គ្រោះ ដោយយករថយន្តមកដឹក ជនរងគ្រោះយកទៅ សង្គ្រោះនៅមន្ទីរពេទ្យតែម្ដង៕