ដោយ ៖ កម្ពុជា ជោគជ័យ CSN
ខេត្តកណ្ដាល ៖ ផ្ទះមួយខ្នងត្រូវបានកម្លាំងសមត្ថកិច្ច នឹងប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ពេលវេលា ក្រោយ
ភ្លៀងមួយមេយ៉ាងធំ បណ្តាលឲ្យស្រុតប្រះដី រាបធ្លាក់ចូលក្នុងទឹកទន្លេ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦
ស្ថិតនៅក្នុងភូមិពាមតាឯង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។
មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល ពាមឧកញ៉ាអុង បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ មានផ្ទះពល
រដ្ឋ រស់នៅមាត់ទន្លេ ហើយត្រូវទឹកភ្លៀងហូរច្រោះ បណ្តាលប្រេះដីប្រវែង១៦ម៉ែត្រ ពីមាត់ទន្លេមកដល់ ផ្លូវចំផ្ទះ
របស់ឈ្មោះ ស៊ុន សារឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុងស្រុកល្វា
ឯម ខេត្តកណ្តាល ផ្ទះមានទំហ៊ុំ៤,៥×៥,ម៉ែត្រ និងមានស្នាមប្រេះ បណ្តោយផ្លូវកាត់មុខផ្ទ: ប្រវែង ១២៧ម៉ែត្រ។
ប្រភពដដែរបានបន្តថា តាមការពិនិត្យស្ថានភាពដី អាចមានរូងចូលដល់ក្រោមផ្ទះ ទើបបណ្តាលមានការប្រេះ
ដី ហើយអាចមានការស្រុតដី ទៅក្នុងទន្លេ កម្លាំងយើងបានជួយអន្តរាគមន៍ សែងផ្ទះចេញដាក់ទីសុវត្ថិភាព
បានទាន់ពេលវេលា។/