ីត្រីល្អនឹងត្រីខូចគុណភាពត្រូវបានឈ្មួញនាំចូល តាមច្រកគឺឡូ១៣សំពៅលូនរាប់តោនក្នុង១ថ្ងៃៗ

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

បាត់ដំបង ៖ ពលរដ្ឋ​ជាច្រើន នៅ​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹង​ថា​ ក្នុងមួយថ្ងៃៗ មានត្រី​ជាច្រើនតោន ដែរឈ្មួញ​

នាំចូល តាម​ច្រក​គីឡូ​១៣​ គឺត្រី​ដែល​នៅ​មានគុណ​ភាពល្អ​ ត្រូវគេ​យកទៅលក់​ចែកចាយ​តាម​ទីផ្សារ ​ដោយ​មិន

​កែច្នៃ​អ្វី​ឡើយ​។

 

ចំណែក​ត្រី​ដែល​ខូចគុណភាព ​ត្រូវគេ​យកទៅ​ច្នៃ​ជា​ប្រហិត​ត្រី ណែម​ត្រី និង​សង្វាក់ នៅ​ក្រុង​បាត់ដំបង ហើយ​

លក់​ចែកចាយ​ទៅ​បណ្ដា​ខេត្ត​ផ្សេងៗ​ ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​

ឡើយ​។ បញ្ហា​នេះ​ ពលរដ្ឋ​ទូទៅ​គួរ​ពិចារណា ​ចំពោះ​ការទិញ​ប្រហិត​ត្រី ណែម​ត្រី និង​សង្វាក់ ពី​ខេត្តបាត់ដំបង

​ផងដែរ ព្រោះ​ផលិតផល​ទាំងនេះ ​មិនមែន​ផលិត​ចេញពី​ត្រី​រ៉ស់ ត្រី​ឆ្ដោ នេសាទ​ពី​បឹង​ទន្លេសាប ​ដូច​កាលពីមុន​

ទៀតឡើយ​។ ផ្ទុយទៅវិញ ​គឺ​ផលិត​ចេញពី​ត្រី​ខូចគុណភាព​ ដែល​ឈ្មួញ​នាំចូល​យ៉ាងគំហុក ​តាម​ច្រក​គីឡូ​១៣

និង​ច្រក​ផ្សេងៗ​ទៀត​ ក្នុងស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

 

ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​ច្រក​តំបន់​គីឡូ​១៣ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សមត្ថកិច្ច​បានឃុបឃិត​ ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​ទំនិញ

​ខូចគុណភាព ​ពី​ប្រទេស​សៀម​ តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្ដែង​ឈ្មួញ​ខិលខូច​បាន​

នាំចូល​ត្រី​៣​ ប្រភេទ​ តាម​ច្រក​គីឡូ​១៣​នេះ គឺ​ត្រូ​ប្រា ត្រី​ទី​ឡាប់​យ៉ា និង​ត្រី​ត្រសក់​ជាដើម ដោយ​គ្មាន​ការ​វេច

​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ ត្រី​ដែល​ឈ្មួញ​នាំចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ ត្រូវបាន​គេ​ទុកចោល​នៅ​ទី

សាធារណៈ​ មុនពេល​មាន​រថយន្ត​មក​ដឹកជញ្ជូន​បន្ត​ ចូលទៅ​ក្រុង​បាត់ដំបង​។ ត្រី​ទាំងនោះ​ត្រូវបាន​គេ​យកទៅ​

ធ្វើជា​ប្រហិត​ត្រី ណែម​ត្រី និង​សង្វាក់ ចែកចាយ​យ៉ាង​គគ្រឹកគគ្រេង ​ក្នុង​ក្រុង​បាត់ដំបង​។

 

មន្ត្រី​អាជ្ញាធរ និង​មន្ត្រីរាជការ​ក្នុងស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា​ ការដែល​ឈ្មួញ​អាច​នាំចូល​ទំនិញ​ខុសច្បាប់

ទំនិញ​ខូចគុណភាព រួមទាំង​ត្រី​ច្រើន​ប្រភេទ​ផង​នោះ គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល

និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

 

បញ្ហា​នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​

ភាព​អសកម្ម​ របស់​មន្ត្រី​កាំកុងត្រូល ​នៅ​ច្រក​គីឡូ​១៣ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ផងដែរ ដើម្បី​កុំ​ឲ្យ​ឃុប

ឃិត​ ជាមួយ​ឈ្មួញ​ខិលខូច​ ដោយ​ខ្វះ​ការពិចារណា​តទៅទៀត​។

 

សេចក្ដីរាយការណ៍​ ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​គីឡូ​១៣​ បាន​ឲ្យ​ដឹងថា ត្រី​ដែល​ឈ្មួញ​នាំចូល​នោះ​ ភាគ

ច្រើន​អន់​គុណភាព​ ឬ​មាន​លាយ​សារធាតុ​គីមី ដើម្បី​រក្សា​គុណភាព​ផងដែរ ដែរអាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ

ភាព​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ទិញ​ត្រី​ទាំងនោះ​ទៅ​បរិភោគ ប្រចាំថ្ងៃផងដែរ។/

 

IMG-20160709-WA0059 IMG-20160709-WA0058 IMG-20160709-WA0057

សូមជួយស៊ែរព័ត៌មាននេះផង: