ជនសង្ស័យបាញ់សម្លាប់បងថ្លៃខ្លួនត្រូវបាន សមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់ប្រគល់ ជូនឲ្យសមត្ថកិច្ចខេត្តហ៊ារវិញ

ដោយ ៖ សហការី CSN

 

ស្ទឹងត្រែង ៖ កម្លាំងនគរបាលស្រុកសៀមប៉ាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា

ឆ្នាំ២០១៦នេះ នៅចំណុចស្រែគុយ ស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែកសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

 

ក្នុងការឃាត់ខ្លូនជនសង្ស័យខាងលើនេះ សមត្ថកិច្ចស្រុកសៀមប៉ាង អោយដឹងថា ជនសង្ស័យខាងលើនេះ

មានឈ្មោះ តឿ តុំ អាយុ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយ ឃុំរំដោះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនសង្ស័យបានបាញ់សម្លាប់ជនរងគ្រោះ ឈ្មោះ សៅ សឿត ភេទប្រុស អាយុ៤៦ឆ្នាំ ដែលត្រូវជាបងថ្លៃរបស់

ខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ នៅភូមិ ឃុំ ដែលរស់នៅខាងលើ។

 

សមត្ថកុច្ចបានបន្តឲ្យដឹងទៀតថា ក្រោយមកជនសង្ស័យ បានរត់មកលាក់ខ្លួន នៅក្នុងស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង ក៍ត្រូវកម្លាំងនគរបាលស្រុកសៀមប៉ាង ឃាត់ខ្លួនបានតែម្តងទៅ។

 

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នោះ ជនសង្ស័យត្រូវបាននគរបាលស្រុកសៀមប៉ាង

ធ្វើការប្រគល់ជូន ទៅឲ្យសមត្ថកិច្ចខេត្តព្រះវិហារវិញ ដើម្បីចាត់ការបន្តតាមច្បាប់ ដោយមានបទបញ្ជារបស់

ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង។/

 

2016-07-16_21.55.45 IMG-20160716-WA0014

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author