បុរសម្នាក់រត់ទៅចងកសម្លាប់ខ្លួនបានសម្រាច ដោយអំណាចថ្នាំញៀន

ដោយ ៖ សហការី CSN

 

ឧត្តរមានជ័យ ៖ ពលរដ្ឋមានការភ្ញាក់ផ្អើ នៅពេលពួកគាត់ប្រទះឃើញ បុរសបែកថ្នាំម្នាក់ រត់ទៅចងក នៅលើ

ដើមឈើ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង

ប្រាសាទ ខេត្តឧត្តរមានជ័យ។

 

នៅក្នុងករណីនេះផងដែរ សាច់ញ្ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ថុល ចាន់ថន ភេទ

ប្រុសអាយុ ២៧ឆ្នាំ រសនៅក្នុងភូមិឃុំកើតហេតុខាងលើ បានបាត់ពីផ្ទះ ប្រហែល៤ម៉ោង នៅថ្ងៃកើតហេតុ

ស្រាប់តែមានប្រជាពលរដ្ឋ អ្នកភូមិចេញទៅធ្វើស្រែចំការ ក៍បានប្រទះឃើញជនរងគ្រោះ យកខ្សែគោចងក

នៅលើដើមឈើស្លាប់បាត់បង់ជីវិតទៅហើយ។

 

យោងតាមរបាយការណ៍ប៉ូលីស បានបញ្ចាក់ថា បើតាមការសាកសួរពីសាច់ញ្ញាតិ បុរសរងគ្រោះ បានអះអាង

ថា បុរសរូបនេះ តែងតែបានប្រើប្រាសថ្នាំញៀនជាប្រចាំ គ្មាននណានិយាយបានទេ តែងតែបង្ករករឿងគេឯង

នៅក្នុងផ្ទះទៀតផង មុនពេលកើតហេតុ ជនរងគ្រោះហាក់ដូនជាភ័យៗ ខ្លាចៗអីម្យាង អង្គុយមិនសុក ដេកមិន

សុខ ក្រោយមកជនរងគ្រោះ បានដើចេញបាត់ពីផ្ទះមិនដឹងទៅខាងណា ទើបម៉ោង១០ នឹង២៥នាទីព្រិក ថ្ងៃ

ថ្ងៃើកតហេតុខាងលើ ស្រាប់តែមានការភ្ញាក់ផ្អើ ពីអ្កនភូមិថា ជនរងគ្រោះខាងលើបានចងក ស្លាប់ទៅហើយ។

 

សមត្តកិច្ចបានបញ្ចក់ថា យោងតាមការបំភ្លឺ ពីក្រុមគ្រួសារសាច់ញ្ញាតិ សមត្តកិច្ចបានពិនិត្យ នឹងធ្វើកោសល្យ

វិច្ច័យរួច បានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

 

2016-07-17_06.24.11

សូមជួយស៊ែរព័ត៌មាននេះផង: