មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ពលរដ្ឋ២ភូមិនាំគ្នាទៅតវ៉ានៅមុខថ្នាលបណ្ដុះកូនឈើ សង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់នឹងស្រែព្រះ ទាមទារ​ដកមន្ត្រីរដ្ឋបាលព្រៃឈើ២នាក់

ដោយ ៖ រស់ សុភា

 

មណ្ឌលគិរី ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ មកពីភូមិអូរណារ

និងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ធ្វើបាតុកម្មទាមទាតវ៉ា នៅមុខថ្នាលបណ្តុះកូនឈើ សង្កាត់រដ្ឋ

បាលព្រៃឈើចុងផ្លាស់ នឹងស្រែព្រះ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ជាប់របងសាលាស្រុក

កែវសីមា ខេត្តមណ្ឌលគិរី សុំឲ្យដកមន្ត្រីរដ្ឋបាលព្រៃឈើ ២នាក់ក្នុងស្រុកកែវសីមាជាបន្ទាន់។

 

ដោយពលរដ្ឋទាំងនោះ បានអះអាងថា មានមន្ត្រីរដ្ឋបាលព្រៃឈើ២នាក់ បានជិះឡានប្រដាប់ដោយកាំភ្លើងខ្លី

ប្រដេញតាមចាប់ក្មេងប្រុស អាយុ ១៥ឆ្នាំម្នាក់ ដែលដឹកឈើចំនួន ២ដុំតាមម៉ូតូ ចាប់ដេញពីមុខស្នាក់ការ រដ្ឋ

បាលព្រៃឈើ រហូតដល់ចំការដំឡូង ក្នុងភូមិអូរណាតែម្ដង។ ហើយ មន្ត្រីរដ្ឋបាលព្រៃឈើទាំង ២នាក់នោះបាន

ចុះពីលើឡាន ដកកាំភ្លើងខ្លី មកគំរាម ធ្វើឲ្យក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់នោះ ភ័យរួចរត់ចូលព្រៃបាត់ឈឹង នៅ

មិនទាន់រកឃើញនៅឡើយទេ។

 

ប្រជាពលរដ្ឋប្រមាណជាង១០០ម្នាក់ បាននាំគ្នាទៅឈស្រែកយ៉ាងខ្លាំងៗ នៅមុខថ្នាលបណ្ដុះកូនឈើ សង្កាត់

រដ្ឋបាលព្រៃឈើចុងផ្លាស់ នឹងស្រែព្រះ ស្រុកកែវសីមា ក្នុងគោលបំណងទាមទារ ស្នើសុំឲ្យស្ថាប័នមានសមត្ថ

កិច្ច ចាត់វិធានការទៅតាមផ្លូវច្បាប់ និងដកមន្ត្រីរដ្ឋបាលព្រៃឈើ២នាក់ ក្នុងស្រុកកែវសីមាចេញ។

 

ប្រភពពីរប្រជាពលរដ្ឋបាននិយាយបន្តទៀតថា បទល្មើសដឹកតាមរថយន្ដគ្រប់ប្រភេទ ទាំងយប់ទាំងថ្ងៃ ចេញ

មិនដែរខាន មឹនដែលឃើញ មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបសោះ ចំនែកប្រជា

ពលរដ្ឋ ដឹកឈើបន្តិចបន្តួច តាមម៉ូតូ២.៣ដុំដូរបាយ ដេញចាប់ ថែមទាំងយកកាំភ្លើង មកភ្ជុងទៀតផង នេះ

ជាអពើខុសច្បាប់ មិនអាចលើកលែងបាន សូមឲ្យលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង

អំពើពុករលួយ មេត្តាសើបអង្កេត មកលើរដ្ឋបាលព្រៃឈើ ខាងលើនេះផង។/

 

2016-07-17_21.21.32 2016-07-17_21.25.50 IMG-20160717-WA0021 IMG-20160717-WA0023

Share on Facebook