គ្រួសលើឈើប្រណិតក្រោមជាច្រើន ត្រូវបានសមត្ថកិច្ចបង្ក្រាប សង្ស័យចរចារមិនត្រូវរ៉ូវគ្នា

ខេត្តត្បូងឃ្មុំ ៖ ទូកកាណូត១គ្រឿងដឹកគ្រួស បង្កប់ទៅដោយឈើ ត្រូវបានកម្លាំងជំនាញ សហការណ៍ជាមួយ

កម្លាំងអាវុធហត្ថ ធ្វើការចុះបង្ក្រាប កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចជិតស្ពានគីហ្សូណា ទន្លេ

បិទ ដោយពលរដ្ឋដាក់ការសង្ស័យថា ទំនងទូកការណូតដឹកបទល្មើសនេះ លោតឆ័ត្រ​មិនចូលបង់លុយ ឬ

មានការចរចាគ្នា រវាងសមត្ថកិច្ច នឹងក្រុមឈ្មួញមិនត្រូវរ៉ូវគ្នា ទើនមានរឿងកើតបែបហ្នឹង។

 

ប្រភពចេញពីសមត្ថកិច្ច មន្ត្រីតូចតាចម្នាក់ ដែរសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទូកកាណូតដឹកគ្រួស

បង្កប់ឈើអារជាច្រើនម៉ែត្រគូបនេះ ជារបស់មេឈ្មួញដុះស្លែម្នាក់ ឈ្មោះហាក់ ដឹកមកពីខេត្តក្រចេះ ចុះតាម

ខ្សែទឹកហូរ គោលបំណងឆ្ពោះទៅកាន់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តែត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅចំណុច

ក្បែរស្ពានគីហ្សូណា ហើយអូសយកទៅ ផុតពីកន្លែងស្នាក់ការមេព្រៃ ប្រមាណជាង២គីឡូម៉ែត្រ កាលពីយប់

អាធ្រាត្រឈានចូលថ្ងៃទី១៧ កក្កដា ដែលគេសង្ស័យថា មានការចរចារមិនត្រូវរ៉ូវគ្នា ហើយក៍បែកធ្លាយដល់អ្នក

សារព័ត៌មានតែម្ដង។

 

ទើបល្ងាចឡើងថ្ងៃទី១៧ ខែកក្កដា ទូកកាណូតបង្កប់ឈើខាងលើ ត្រូវបាននាំយកមកចំណុចកំពង់សាឡាង

ចាស់ ស្ថិតក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ជាប់ក្បែរស្នាក់ការ រដ្ឋបាលព្រៃឈើ រហូតព្រឹកថ្ងៃទី១៨

ខែកក្កដានេះ ទើបមានការឯកភាព ពីប្រព័ន្ធផ្លូវច្បាប់ សមត្ថកិច្ចបានយកគ្រឿងចក្រ មកចូកយកគ្រួសចេញ

ដើម្បីរើឈើសុក្រំ ស្រឡៅ និងឈើជាច្រើនប្រភេទទៀត យកទៅរក្សាទុក ក្នុងឃ្លាំងរងចាំធ្វើការវាស់វែងជា

ក្រោយ ៕

 

2016-07-19_08.20.44 2016-07-19_08.23.52 2016-07-19_08.28.21 2016-07-19_08.25.30 2016-07-19_08.22.25

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author