(អូស្រ្តាលី)៖ ព័ត៌មាន ABC ដ៏ល្បីរបស់អូស្រ្តាលី ចេញផ្សាយនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះថា លោក Scott Morrison រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ និងព្រំដែនអូស្រ្តាលី នឹងមកចុះ MOU ជាមួយភាគីកម្ពុជានៅថ្ងៃសុក្រនេះ ដើម្បីទទួលយកជនភៀសខ្លួនជាង ១០០០នាក់ ពីអូស្រ្តាលីមកតាំង លំនៅដ្ឋាននៅកម្ពុជា។ លោក Morrison បានថ្លែងថា ពាក់ព័ន្ធនឹងការទទួលយកជនភៀសខ្លួននោះ រដ្ឋាភិបាលអូស្រ្តាលីសន្យាផ្តល់ជំនួយ ៤០លានដុល្លារបន្ថែមទៀតដល់កម្ពុជា ដែលបច្ចុប្បន្នជំនួយមានត្រឹមតែ ៧៩លានដុល្លារទេ សម្រាប់ជំនួយអភិវឌ្ឍន៍នានា នៅកម្ពុជារយៈពេល ៤ឆ្នាំ៕
ផ្តល់សិទ្ធិដោយ៖ Lookingtoday