ទីតាំងហ្គែមបាញ់ត្រីមួយកន្លែងត្រូវបានលោកហែមដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យដឹកនាំកម្លាំងបង្ក្រាប

ដោយ ៖ សហការី CSN

 

ភ្នំពេញ ៖ ក្រោមការដឹកនាំ នឹងចង្អុលបង្ហាញ របស់លោក ហែម ដារិទ្ធិ នឹងដឹកនាំកម្លាំងផ្ទាល់ ដោយលោក

ឃឹម ស៊ុនសូរដា អភិបាលរង ខណ្ឌពោធិសែនជ័យ ចុះបង្រាបទីតាំងល្បែងខុសច្បាប់មួយកន្លែង កាលពី

ម៉ោង៣ នឹង៣៥នាទី រសៀល ថ្ថៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះល្វេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង

សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

 

ក្នុងការចុះបង្ក្រាប ល្បែងហ្គែមបាញ់ត្រី លួចលាក់មួយកន្លែងខាងលើនេះ ដោយបានទទួលព័ត៌មាន ពីប្រជា

ពលរដ្ឋ ក៍មានការប្រជុំគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ដោយមានការបញ្ជា ពីលោកហែម ដារិទ្ធិ

អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ និង

លោក យិន គា នាយករដ្ឋបាលខណ្ឌ ព្រទាំង លោក សំ ធា ប្រធានការិយាល័យ អន្ដរ វិស័យ បានចុះបិទទី

តាំងហ្គែមបាញ់ត្រី លួចលាក់មួយកន្លែង នៅចំណុចភូមិ សង្កាត់ ខាងលើ ដោយដកហូតវត្ថុតាង រួមមាន ទូ

ហ្គែមបាញ់ត្រីចំនួន០១ កៅអីចំនួន១១ ម៉ូតូ០១គ្រឿង បច្ចុប្បន្នសមភារ:វត្ថុតាងទាំងអស់ ត្រូវបានដកហូតយក

រក្សាទុកខៅសាលាខណ្ឌ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។/

 

2016-07-20_06.36.06 2016-07-20_06.34.38 2016-07-20_06.33.06 IMG-20160720-WA0006-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author