ដោយ ៖ សហការី CSN
ខេត្តកោះកុង ៖ រឿងឃាតកម្ម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ទៅស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ម៉េង សៃ
អាយុ៥៣ឆ្នាំ ត្រូវបានឃាតកកាប់នឹងពូថៅ ជាច្រើនកន្លែង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ក្នុងផ្ទះរបស់
ខ្លួន នៅភូមិ៤ សង្កាត់ដងទង់នោះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ សាលាដំបូងខេត្តកោះកុង បាន
សម្រេចប្រកាស សាលក្រមហើយ ដោយសម្រេចផ្ដន្ទាទោស ទៅស្ត្រីជិតខាងម្នាក់ ដែជាប់ពាក់ព័ន្ធករណីឃាត
កម្មកាប់នឹងពូថៅ ប្លន់យកមាសនោះ ឲ្យជាប់គុកអស់មួយជីវិត។
គួរំលិកផងដែរថា ក្រោយអំពើឃាតកម្មបានមួយថ្ងៃ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីម្នាក់ ដែរជាអ្នករស់នៅជិតខាង
ឈ្មោះ ជា មុំ អាយុ៤៣ឆ្នាំ ដោយសមត្ថកិច្ខសង្ស័យថា ជឃាតក។ ប៉ុន្មានថ្ងៃក្រោយមកទៀត សមត្ថកិច្ចបាន
ចាប់ខ្លួនស្ត្រីម្នាក់ទៀតឈ្មោះ ប៉ាន់ ណៃស៊ីម ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ធ្វើការចាប់ខ្លួន ក្រោពីបាន
ចម្លើយទម្លាក់កំហុសពីឈ្មោះជា មុំ ជាជនសង្ស័យ។
ទោះជាយ៉ាងណា ស្ត្រីឈ្មោះ ប៉ាន់ ណៃស៊ីម ត្រូវជាកូនជនរងគ្រោះ មួយខែក្រោយមក ត្រូវបានសាលាដំបូង
ខេត្តកោះកុង ដោះលែងឲ្យនៅក្រៅឃុំវិញ ក្រោមហេតុផលមិនមានភស្តុតាងដាក់បន្ទុក ក្រៅពីដាក់បន្ទុក របស់
ជនសង្ស័យ ឈ្មោះ ជា មុំ ប៉ុណ្ណោះ។
លោក អាំង ចិន្តា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងប្រាប់ អ្នកយកព័ត៌មានយើងថា សំណុំរឿងនេះ សាល
ក្រមបានសម្រេចផ្តន្ទាទោសឈ្មោះ ជា មុំ ភេទស្រី ដាក់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឲ្យ ឈ្មោះ ជា មុំ
សងសំណងជម្ងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួន២០លានរៀល តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ៕