មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សមត្ថកិច្ចចុះល្បាតតាមភូមិឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធគ្រឿងញៀន

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័២នាន់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនខណ:​កម្លាំង​ជំនាញ​ នៃ​អធិការ​ដ្ឋាន ​នគរបាល

​ស្រុក​មេមត់​ ​ធ្វើ​ការ​ល្បាត ​ត្រួតពិនិត្យ​នៅ​ក្នុង​មូលដ្ឋាន​ ហើយ​ឈាន​ទៅ​ដល់​ការឃាត់​ខ្លួន ​មុខសញ្ញា​​ដែល​ជាប់

ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ​ព្រមទាំង​ធ្វើ​ការ​​ដក​ហូត​ បាន​នូវ ​វត្ថុតាង​មួយ​ចំនួន​ផង​ដែរ កាលពីយប់​ថ្ងៃ​ទី​២០​

ខែកក្កដា​ ២០១៦​ នៅ​ចំណុច​មុខ​វត្ត​ ស្ថិត​ក្នុង​ភូមិ​ត្បូង​វត្ត​ ឃុំ​មេមត់ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ។

 

ក្នុងការឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀនខាងលើនេះ សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនសង្ស័យ​ដែល​ត្រូវ​

ឃាត់​ខ្លួន​​ ទី​១ មានឈ្មោះ រិត កាលី ( ហៅអូន ) ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិតាមៅកើត ឃុំជាំតា

ម៉ៅ ស្រុកមេមត់ ទី២ ឈ្មោះ វ័ន ជិនហ៊ី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្នងក្រពើលិច ឃុំជាំតាមៅ ស្រុក

មេមត់ ក្រោយ​ពី​ឃាត់​ខ្លួន​ជនសង្ស័យ​ខាង​លើ​ សមត្ថកិច្ច​បាន​រក​ឃើញ ​ម្សៅ​ក្រាម​ពណ៌​ស​ ​ជា​ថ្នាំ​ញៀន​ចំនួន​

១កញ្ចប់​ធំ​ និង​ម៉ូតូ​ចំនួន​២គ្រឿង​ ដែរជា​មធ្យោបាយ​ ក្នុងការចែកចាយផងដែរ​ ។

 

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២នាក់ ​រួម​ជាមួយ​និងវត្ថុតាង​ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការ​ដ្ឋាននគរ

បាល​ស្រុក​មេមត់​ ដើម្បី​ធ្វើការ​សួរ​នាំ​ស្រាវជ្រាវ ​រក​មេក្លោង​ ឬ​បក្ខពួក​មួយ​ចំនួន​ទៀត​ ៕

 

2016-07-21_08.00.40 2016-07-21_08.05.21 2016-07-21_08.02.27 2016-07-21_08.11.06

Share on Facebook