ដោយ ៖ សហការី CSN
ពោធិ៍សាត់ ៖ យ៉ាងហោចណាស់ ពលរដ្ឋខ្មែរម្នាក់បានស្លាប់ ដោយទាហានឈុតខ្មៅថៃ បាញ់ប្រហា មកលើ
ពួកគេទាំង៧នាក់ ខណ:ពួកគាត់ឆ្លងដែន ចូលកាប់ឈើគ្រញូងខុសច្បាប់ នៅក្នុងទឹកដីថៃ ហើយ៦នាក់ទៀត
បានរត់រួចផុតពីការបាញ់ប្រហា របស់ទាហានឈុតខ្មៅថៃ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២០ ខែកក្កដា
ឆ្នាំ២០១៦ ក្នុងខេត្តត្រាត ប្រទេសថៃ ទល់មុខចំណុភ្លុកដំរី។
ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច នៃវរៈការពារព្រំដែន ៨២៥ ទទួលទិសថ្មដា បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ
មានឈ្មោះ តេង សល្យ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិភ្នំ៧ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គឺស្លាប់
ដោយទាហានឈុតខ្មៅថៃបាញ់ ត្រូវចំនួន២គ្រាប់ ត្រូវចំជើង ១គ្រាប់ នឹងចំកន្លែងបោះដៃផុត ១គ្រាប់។
ប្រភពដដែរបានបន្តថា មានបុរស ៦នាក់ទៀត បានចូលទៅកាប់ឈើក្រញ៉ូង ក្នុងដីថៃជាមួយគ្នា ហើយក៍ត្រូវ
បានទាហានឈុតខ្មៅថៃបាញ់ រត់ចែកជើងគ្នាផងដែរ តែសំណាងល្អអ្នកទាំង៦នោះ រត់រួចបានដោយដោយសុ
វត្ថិភាព ទោះយ៉ាងណា ប្រភពព័ត៌មាន មិនទាន់បានបញ្ជាក់ ពីអត្តសញ្ញាណ របស់ពលរដ្ឋទាំង ៦នាក់នោះទេ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុកម្លាំងរបស់យើង បានទំនាក់ទំនងទៅសមត្ថកិច្ចថៃ
ហើយបានចុះទៅពិនិត្យ និងទទួលសាកសពនៅទឹកដីថៃ មកទឹកដីខ្មែរវិញផងដែរ៕