មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

៥នាក់ម្ដាយកូននឹងក្មួយជិះម៉ូតូត្រូវបានរថយន្តបាឡែន ឆក់យកជីវិតស្លាប់២របួស៣

ដោយ ៖ សហការី CSN

 

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ នឹង៣នាក់ទៀតរងរបួបធ្ងន់ធ្ងរផងដែរ នៅក្នុងហេតុ

ការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ នឹងរថយន្តបាឡែន កាលពីវេលាម៉ោង១១ នឹង១៥នាទីព្រឹក ថ្ងៃទី២២

ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចមុខវត្ត ស្ថិតក្នុង ភូមិតាសែន ឃុំតាសែន ស្រុកកំរៀងខេត្តបាត់ដំបង។

 

ប្រភពកន្លែងកើតហេតុ បានឲ្យអ្នកយកព័ត៌មានយើងដឹងដា មុនពេលកើតហេតុ គេបានឃើញម៉ូតូ ម៉ាកយ៉ាវ

មហា ហ្វីណូ ពណ៍សរ គ្មានស្លាកលេខ ១គ្រឿង បើបបរដោយមនុស្សស្រី មានឌុបកូននឹងក្មួយទាំងអស់៥នាក់

បានបើកចេញពីក្នុងវត្ត ក៍ប្រទះជាមួយរថយន្ត កំពុងបើកបរមានល្បឿនលឿន ក៍បុកម៉ូតូពេញទំហឹងតែម្ដង

បណ្ដាលឲ្យស្លាប់នឹងរបួស គួឲ្យរន្ធត់បំផុត។

 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបើកបរម៉ូតូ មានឈ្មោះ គង់ សុខវ៉ាន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្រុម

ទី៤ ភូមិតាសែន ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង (ស្លាប់ ) នៅនិងកន្លែងកើតហេតុ ទី២ ឈ្មោះ ម៉ាន់

ដាណេ ភេទស្រី អាយុ២ឆ្នាំ ត្រូវជាកូន អ្នកបើកបរ ( ស្លាប់ ) ទី៣ ម៉ាន់ ពេជ្រ ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជាកូន

អ្នកបើកបរ របួសធ្ងន់ ទី៤ មាន ស្រីការ ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាក្មួយ របួសធ្ងន់ ទី៥ អ៊ឹម ដាវីន ភេទប្រុស

អាយុ៧ឆ្នាំ ត្រូវជាក្មួយ របួសធ្ងន់ អ្នកទាំង៥ រស់នៅ ភូមិ ឃុំ ខាងលើជាមួយគ្នា។

 

សមត្ថកិច្ចបន្តថា ចំណែកជនបង្កបើករថយន្ត ឈ្មោះ យ៉ា សំបូរ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិគីឡូ១៣

ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បើកបររថយន្តម៉ាកបាឡែន ពណ៍ស្ក ពាក់ស្លាកលេខ បាត់ដំបង

2 B.0199 រងរបួសស្រាល រត់គេចខ្លួនបាត់ស្រមោល រីឯរថយន្តក្រឡាប់ ច្រងាងនៅលើថ្នល់ ម៉ូតូប៉ើងទៅនៅ

ក្នុងព្រៃ រងការខូចខាតយ៉ាងដំណំ។

 

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ នឹងបានធ្វើការវាស់វែងផងដែរ បច្ចុប្បន្នទាំង

រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចស្រុក អូសយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកកំរៀង ដើម្បីដោះស្រាយ

គ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យ

តាមប្រពៃណី៕

 

2016-07-22_16.47.45 2016-07-22_16.51.12 2016-07-22_16.49.25 IMG-20160722-WA0017 IMG-20160722-WA0018

Share on Facebook