សពលោកបណ្ឌិតកែមឡីត្រូវបានដង្ហែរចេញពីភ្នំពេញ ឆ្ពោះទៅស្រុកកំណើតរបស់លោកនៅខេត្តតាកែវ

ដោយ ៖ សហការី CSN

 

ភ្នំពេញ ​៖ សពលោកបណ្ឌិត កែម ឡី ត្រូវបាបដង្ហែចេញពីកន្លែងតម្កល់ក្នុងវត្តចាស់ ស្តិតនៅក្នុងខណ្ឌជ្រោយ

ចង្វារ រាជធានីភ្នំពេញ តាមរថយន្តយកទៅបញ្ចុះ នៅស្រុកកំណើតរបស់លោក ស្ថិតនៅស្រុកត្រាំកក់

ខេត្តតាកែវ។

 

ក្បូនដង្ហែសពរបស់លោកបណ្ឌិត កែម ឡី នៅព្រឹកនេះ គេឃើញមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់

ប្រជាពលរដ្ឋ ដោយធ្វើដំណើរតាមរថយន្ត និងម៉ូតូផងដែរ។

 

បើគិតពីថ្ងៃលោកបណ្ឌិត កែម ឡី ដែរត្រូវបានឃាតកបាញ់សម្លាប់ មកដល់ពេលថ្ងៃដង្ហែនេះ  មានរយៈពេល

១៥ថ្ងៃគត់ ដែលសពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានតម្កល់នៅវត្តចាស់ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។

 

គួរំលិកផងដែរថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាល

តិច ស្ថិតនៅស្តុបបូកគោ ខណ្ឌចំការមន កាលពីម៉ោង៨ នឹង៥២ នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦

ខណ: លោកកំពុងអង្គុយទទួលទានកាហ្វេ ក្នុងស្តាម៉ាត។

 

មរណភាពរបស់លោក បណ្ឌិត កែម ឡី បានធ្វើឱ្យប្រជាពលរដ្ឋ ភាគច្រើនសម្តែងការសោកស្តាយយ៉ាងខ្លាំង

ហើយថ្កោលទោស នូវអំពើឃាតកម្មនេះ៕

 

IMG-20160724-WA0002 IMG-20160724-WA0001 IMG-20160724-WA0000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author