ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN
ស្ទឹងត្រែង ៖ ប៉ុន្មានខែក្នុងឆ្នាំ២០១៦នេះ ពលរដ្ដជាច្រើនទូទាំងប្រទេស មានការរីករាយសប្បាយយ៉ាងខ្លាំង
ដោយឃើញមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសួសុខទុក
នឹងសំណេះសំណាល ដល់ប្រជាពលរដ្ឋ បង្កើតភាពស្និតស្នាជាមួយប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋ កាន់តែ
មានជំនើទុកចិត្តទៅលើសម្ដេចតេជោ ហ៊ុន សែន កាន់តែខ្លាំងឡើងថែមមួយកំរិតទៀត។
ជាក់ស្ដែង នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា
ណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្ត ក្រុង អាជ្ញាធរដែនដី
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តស្ទឹងត្រែងផងដែរ ។
នៅក្នុងពិធីសំណេះសំណាល កាលពីសៀលនោះ សម្តេចតេជោ បានរំលឹកដល់មន្ត្រីទាំងអស់ អោយខិតខំ
យកចិត្តទុកដាក់ ក្នុងការផ្តល់នូវសេវាសាធារណ: រួមទាំងសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូម
ពរនានា ជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ឋិភាព។ ហើយត្រូវខិតខំបំបាត់ឲ្យអស់ នូវភាពអស
កម្មនានា មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ប្រាប់ដល់អាជ្ញាធរ ឲ្យយកចិត្តទុកដាក់ បង្ក្រាបនូវបទ
ល្មើសផ្សេងៗ និងការជួញដូរគ្រឿងញៀន និងពង្រឹងនូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីផ្តល់ភាពកក់ក្តៅ
និង ធានាដល់សុវត្ថិភាព នៃការរស់នៅ និងការប្រកប របរការងារផ្សេងៗ របស់ប្រជាពលរដ្ឋ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរផងដែរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិ
វឌ្ឍន៌ ខេត្តស្ទឹងត្រែង អោយកាន់តែរីកលូតលាស់ ទៅមុខ។ កិច្ចការដែលសម្រេចទៅបាន ដោយជោគជ័យ គឺ
អាស្រ័យដោយ មានការចូលរួម ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការ
ទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕