មន្ទីរពេទ្យបង្អែកសំពៅលូនរងការរិះគន់មានការ រើសអើង​ដល់អ្នកក្រីក្រ

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

បាត់ដំបង ៖ មានសេចក្តីរាយការណ៍ ពីស្រុកសំពៅលូនថា លោក មាស សាក់ ប្រធានមន្ទីរពទ្យបង្អែក ស្រុក

សំពៅលូន កំពុងរងការិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដោយលោកគ្រូ អ្នកគ្រូពេទ្យទាំងនោះមិនមាន

ក្រមសីលធម៌​ នឹងគុណធម៌​ ជាគ្រូពេទ្យ ដោយប្រើសម្ដីមិនសមរម្យ​ ជាច្រើនទៅលើអ្នលជម្ងឺ ធ្វើឲ្យអ្នកជម្ងឺមនិ

ពេញចិត្តនូវទង្វើកាយវិការ នឹងពាក្យសម្ដី របស់ពេទ្យទាំងនោះឡើយ។

 

យោងតាមប្រភពពីអ្នកជម្ងឺ ចូលសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យខាងលើ បានឲ្យអ្នកយកព័ត៌មានយើង

ដឹងថា រាល់អ្នកជម្ងឺចូលសម្រាកនៅទីនោះ ត្រូវតែបង់លុយ ចំនួន៥ម៉ឺនរៀលសំរាប់គ្រែធម្មតា នឹង១០ម៉ឺនរៀល

សំរាប់គ្រែនឹងបន្ទុប លំដាប់អ្នកមានលុយផងដែរ។​

 

ប្រភពពីពលរដ្ឋរស់នៅក្នុងស្រុកសំពៅលូន ក៍បានឲ្យដឹងផងដែរថា មន្ទីរពេទ្យខាងលើនេះ មានភាពរើសអើង

ទៅលើចំពោះជនក្រីក្រ បើអ្នកជម្ងឺគ្មានលុយទេ ត្រូវបានពេទ្យទាំងនោះដេញចេញ ឲ្យទៅរកពេទ្យផ្សេង ទោះ

ឃើញអ្នកជម្ងឺនោះជិតស្លាប់ក៍ដោយ ពួកគេទាំងនោះមិនខ្វល់ដែរ បើទទួលព្យាបាលវិញ ព្យាបាលដោយមិន

បានដិតដល់នោះឡើយ ព្រោះមិនមានអីសើមមាត់សើមក។​

 

ទោះយ៉ាងណា អ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លើពីលោក មាស សាក់ ប្រធានមន្ទីរពេទ្យបង្អឺក ស្រុក

សំពៅលូនបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើកាទំនាក់ទំនង។l2016-07-27_20.21.22

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author