បែកធ្លាយលោកជាស្រុនមេឃុំព្រែកតាមាក់នឹងបក្សពួក ចុះហត្ថលេខាយកដីបឹងរបស់រដ្ឋឲ្យលោកស្ងួនម៉េង បែជាលោកមេឃុំថានេះគ្រាន់តែជាការឃ័រ

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

ខេត្តកណ្តាល ៖ ដីបឹងត្បូង ជាកម្មសិទ្ធរបស់រដ្ឋ ចំនួន11ហិកតា ស្ថិតនៅក្នុង ភូមិក្នុង និងភូមិកំពង់ដំរី ឃុំព្រែក

តាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានលោកហៃដារ៉ារិទ្ធ មេភូមិកំពង់ដំរី និងលោក យ៉េន សុខ

ខេន មេភូមិក្នុង និងលោកជា ស៊្រុន មេឃុំព្រែកតាមាក់ ឃុបឃិតគ្នា ចុះហត្ថលេខាអោយទៅឈ្មោះ ស្ងួន ម៉េង

ជីកយកអាចម៍ដី លក់យ៉ាងអនាធិបតេយ្យ។

 

យោងលិខិតស្នើសុំ របស់លោក ស្ងួន ម៉េង មិនមានចុះថ្ងៃខែ ឧសភា ឆ្នាំ២០១៦ ដើម្បីស្នើសុំស្តារ និងជីក

អាចម៌ដី មេទឹកបឹងត្បូង លើផ្ទៃដីទំហំ11ហិកតា តាមសំណូមពរ របស់ប្រជាពលរដ្ឋនៅទូទាំងឃុំព្រែកតាមាក់។

ដោយស្ថិតនៅក្នុងភូមិកំពង់ដំរី ចំនួន3ហិកតា និងភូមិក្នុង ចំនួន8ហិកតា តាមរយះលោក ហៃ ដារ៉ារិទ្ធ មេភូមិ

កំពង់ដំរី និងលោក យ៉េន សុខខេន មេភូមិក្នុង ដើម្បីអោយលោក ជា ស៊្រុន មេឃុំព្រែកតាមាក់ មេត្តាពិនិត្យនិង

ជួយសម្រួល ដោយក្តីអនុគ្រោះ។

 

បើតាមការអះអាង ពីប្រជាពលរដ្ឋខាងលើ បានអោយដឹងថា? ពួកគាត់មិនបានសំណូមពរអោយឈ្មោះ ស្ងួន

ម៉េង ជីកនិងស្តារអាចម៌ដីបឹងត្បូង ដូចការលើកឡើង របស់ស្ងួន ម៉េង នោះទេ មិនតែប៉ុណ្ណោះ ពួកគាត់ថែម

ទាំង បានជំទាស់មិនអោយស្ងួន ម៉េង យកគ្រឿងចក្រមកជីកដីបឹងត្បូងទៀតផង ប៉ុន្តែត្រូវបានមេភូមិ ខាង

លើនេះ គំរាមកំហែងពួកគាត់ទៀតផង។

 

ប្រភពដ៌ដែលនោះ បានបញ្ជាក់ទៀតថា កាលពីដំបូងឡើយ លោកយ៉េន សុខខេន មេភូមិក្នុង និងលោក ហៃ

ដារ៉ារិទ្ធ មេភូមិកំពង់ដំរី ជាអ្នកចុះហត្ថលេខា សំណើររបស់លោក ស្ងួន ម៉េង មុនគេដើម្បីបញ្ជូនមកអោយ

លោក ជា ស៊្រុន មេត្តាជួយពិនិត្យ និងសម្រេច។

 

ប្រភពដ៌ដែលនោះ បានបញ្ជាក់ទៀតថា លោក ជា ស៊្រុន មិនព្រមចុះហត្ថលេខា ប្រគល់ដីចំនួន11ហិកតា

ខាងលើនេះ ប្រគល់អោយទៅឈ្មោះ ស្ងួន ម៉េង នោះទេ ពីព្រោះគាត់គិតថា ដីនេះជាដីបឹងរបស់រដ្ឋ អាច និង

មានបញ្ហាដល់ខ្លួន បើសិនណាគាត់ចុះហត្ថលេខា ប្រគល់អោយទៅឈ្មោះ ស្ងួន ម៉េង នោះ។

 

ប្រភពខាងលើបានបញ្ជាក់ទៀតថា ឈ្មោះស្ងួន ម៉េង ពេលដឹងថា លោកជា ស៊្រុន មិនព្រមចុះហត្ថលេខាប្រ

គល់ដីបឹងខាងលើនេះ អោយខ្លួនទេនោះ ស្ងួន ម៉េង បានទៅប្រាប់ប្រពន្ធរបស់ខ្លួន ឈ្មោះគី សុភី ដែលបំរើការ

ងារ នៅក្នុងសាលាស្រុកខ្សាច់កណ្តាល ដែលមានតួនាទី ជាប្រធានការិយាល័យ កិច្ចការនារី ធ្វើអោយ ឈ្មោះ

គី សុភី មានការក្រហាយជាខ្លាំង មិនគួរណា លោកជា ស៊្រុន មិនព្រមចុះហត្ថលេខា ប្រគល់ដីបឹង អោយតាម

សម្រួល។

 

ប្រភពខាងលើបានបញ្ជាក់ទៀតថា ឈ្មោះគី សុភី បានទៅពឹងពាក់ម៉ែធម៌របស់គាត់ ឈ្មោះសួស សារ៉ាម ជាអ

ភិបាលរងខេត្តកណ្តាល ដើម្បីចេញបទបញ្ជា ដល់លោកជា ស៊្រុន អោយចុះហត្ថលេខា ប្រគល់ដីបឹង ខាងលើ

នេះអោយមកស្ងួន ម៉េង ជាបន្ទាន់។

 

ប្រភពខាងលើបានបញ្ជាក់ទៀតថា ដោយលោកជា ស៊្រុន ខ្លាចនិងអំណាចរបស់លោកស្រី សួស សារ៉ាម ខ្លាំង

ពេកនោះ លោកជា ស៊្រុន បានយល់ព្រមចុះហត្ថលេខា ប្រគល់ដីបឹងខាងលើនេះ អោយទៅឈ្មោះ ស្ងួន ម៉េង

ដោយស្ងាត់ៗ នៅផ្ទះរបស់គាត់។

 

គួរបញ្ជាក់ថា ឈ្មោះស្ងួន ម៉េង ក្រោយពីលោកជា ស៊្រុន បានចុះហត្ថលេខាប្រគល់ដីបឹង ខាងលើអោយខ្លួន

ហើយនោះ ស្ងួន ម៉េង បានដាក់ពាក្យសុំជីកអាចម៌ដី ចំនួនមួយហិកតា ដល់មន្ទីរ៉ែនិងថាមពលខេត្តកណ្តាល

ដោយលោកចក់ គង់ ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកណ្តាល បានចេញអាជ្ញាប័ណ្ណ អោយឈ្មោះស្ងួន ម៉េង

ត្រឹមត្រូវ ចំនួនមួយហិកតា ផុតកំណត់រយះពេលមួយឆ្នាំ ដើម្បីស្តារ និងជីកយកអាចម៌ដី។

 

ស្ងួន ម៉េងក្រោយពីលោកចក់ គង់ បានប្រគល់អាជ្ញាប័ណ្ណពេញសិទ្ធ អោយជីកដីបឹងខាងលើនេះ ហើយ ស្ងួន

ម៉េង បានយកគ្រឿងចក្រធ្វើសកម្មភាព ជីកដីបឹងខាងលើនេះ ដឹកជញ្ជូនអាចម៌ដី ទៅលក់យ៉ាងអនាធិបតេយ្យ

 

គួរបញ្ជាក់ថា ស្ងួន ម៉េង មិនបានជីក និងដឹកជញ្ញូនអាចម៌ដី បឹងខាងនេះ តាមអាជ្ញាប័ណ្ណ របស់មន្ទីរ៉ែនិងថាម

ពលខេត្តកណ្តាល អនុញ្ញាតិចំនួនមួយហិកតានោះទេ គឺប្រហែលពីរហិកតា ទៅបីហិកតាហើយ ដោយ ស្ងួន

ម៉េង ម្តងជីកកន្លែងនេះ ម្តងជីកកន្លែងនោះ ដូចខ្ទះចាក់នំគ្រក់ ឬរន្ធបាយខុមអញ្ចឹង ធ្វើមានការតវ៉ា និងរិះគន់

ជាច្រើន ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ប៉ុន្តែត្រូវបានមេភូមិក្នុង ឈ្មោះយ៉េន សុខខេន គម្រាម កំ

ហែងគ្រប់ពេលវេលា។

 

ដោយឡែកកូនលោកពោច សល់ ដែលជាម្ចាស់អាជីវកម្ម ជីកនិងស្តារបឹង ជូនប្រជាជនក្នុងមូលដ្ឋាន ដែល

មានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្ថិតក្នុងចំណុចភូមិក្នុង ក៌ត្រូវបានស្ងួន ម៉េង តាមឈ្នានីសរករឿង យកប៉េអឹម ស្រុក

ខ្សាច់កណ្តាល មកកាងនិងបញ្ជាអោយកូនចៅរបស់ខ្លួន មកជីកកាត់ផ្តាច់ផ្លូវ មិនអោយឡានដឹកដីរបស់លោក

ពោច សល់ ដំណើរការបានរហូត និងពេលសព្វថ្ងៃនេះ។

 

ពាក់ព័ន្ធនិងជុំវិញករណីលោកកយ៉េន សុខខេន លោកហៃ ដារ៉ារិទ្ធ និងលោកជា ស៊្រុន ឃុបឃិតគ្នាចុះហត្ថ

លេខា យកដីបឹងត្បូងអោយឈ្មោះស្ងួន ម៉េង នោះ លោកជា ស៊្រុន បានបដិសេធទាំងស្រុងថា គាត់មិមាន

កាពាក់ព័ន្ធនោះទេ ពីព្រោះគាត់ខ្លាចមានបញ្ហាដល់ខ្លួន។

 

គួរបញជាក់ផងដែលថា ពាក់ព័ន្ធករណីយកដីបឹងខាងលើនេះ កន្លងមកសម្តេច ហ៊ុន សែន ធ្លាប់បានព្រមាន

ដល់មន្ត្រីរបស់សម្តេច ម្តងរួចហើយ បើសិនអស់លោកណា រំលោភបំពានយកដីបឹង ឬព្រៃរបស់រដ្ឋ មកធ្វើជា

កម្មភាពផ្ទាល់ខ្លួន ត្រូវនាំគ្នាដកខ្លួនអោយឆ្ងាយជាបន្ទាន់ បើមិនដូច្នេះទេ និងត្រូវប្រគល់តួនាទីនេះ ទៅអោយ

តុលាការ ជាអ្នកចាត់វិធានការតាមផ្លូវច្បាប់ អោយខាងតែបាន បើទោះបីជាជននោះ ពាក់ផ្កាយ ឬក៌ពាក់លោក

ខែក៌ដោយ។

 

ដោយចំពោះការបែកធ្លាយ មានការឃុបឃិតគ្នា យកដីបឹងត្បូងខាងលើនេះ ស្ថាប័នពាក់ព័ន្ធមានដូច ក្រសួង

រ៉ែនិងថាមពល ក្រសួងបរិស្ថាន ក្រសួងដែនដីនិងសំណង់ ក្រសួងកសិកម្ម អង្គភាពប្រឆាំងអំពើពុករលួយ រួម

និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត គួរចាត់មន្ត្រីអធិការកិច្ច ដ៌ស្មោះត្រង់អោយចុះមកបើកការស៊ើបអង្កេត ជា

បន្ទាន់ ចំពោះករណីខាងលើនេះ ដើម្បីយកជនខិលខូច ដែលបានឃុបឃិតគ្នា យកដីបឹងរបស់រដ្ឋ ទៅធ្វើអាជី

វកម្ម មកផ្តន្ទាទោសអោយខាងតែបាន តាមបទបញ្ជារបស់សម្តេច ហ៊ុន សែន។l

 

IMG-20160728-WA0001 IMG-20160728-WA0002 IMG-20160728-WA0005 IMG-20160728-WA0004

សូមជួយស៊ែរព័ត៌មាននេះផង: