រថយន្តប៉ាសេរ៉ូបើកលឿនប្រញាប់ទៅខួបកំណើតក្មួយ មិនប្រយ័ត្នបុកនឹងកិនក្មេង៣ឆ្នាំចេញខួរ

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

បាត់ដំបង ៖ យ៉ាងហោចណាស់ក្មេងប្រុសម្នាក់ អាយុទើបតែ៣ឆ្នាំ បានស្លាប់គួឲ្យរន្ធត់ ដោយរថយន្តបុកខណ:

ក្មេងរូបនោះរត់ឆ្លងផ្លូវតាមឪពុក ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង៦ នឹង១៥នាទីយប់ ថ្ងៃទី២៩

ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងមុខឃ្លាំងចែពៅ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រិក ខេត្តបាត់ដំបង។

 

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងភូមិកើតហេតុខាងលើ មានអ្នកភូមិម្នាក់

កើតជម្ងឺខ្យល់គរ អ្នកភូមិទាំងនោះ ក៍បាននាំគ្នារត់ទៅមើក ក្នុងនោះក៍មានឪពុកក្មេងរងគ្រោះដែរ ហើយក្មេង

រងគ្រោះនោះក៍រត់មកតាមឪពុកផងដែរ ខណ:អ្នកភូមិកំពុងមើលមនុស្សខ្យល់គរ ស្រាប់តែមានរថយន្ត១គ្រឿង

ម៉ាកPAJERO ពណ៍ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2G.6848 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង បើកក្នុង

ល្បឿនត៉ាងលឿន លុះមកដល់កន្លែងកើតហេតុខាងលើ មិនមានការប្រុងប្រយ័ត្ន ក៍បានបុកក្មេងបណ្ដាល

ឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

 

តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អ្នកបើករថយន្តបង្ក មានឈ្មោះ លាង ប៊ុនធឿន ភេទប្រុស

អាយុ៣៦ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បើកបរជាមួយក្រុម

គ្រួសារ ទៅកចូលរួមខួបកំណើតក្មួយ នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

 

រីឯក្មេងរងគ្រោះ ឈ្មោះ ហ៊ួ ម៉េងសឺ ភេទប្រុស អាយុ៣ឆ្នាំ ឪពុកក្មេងរងគ្រោះ ឈ្មោះ ហ៊ួ ចន្ថា រស់នៅ ភូមិ ឃុំ

កើតហេតុខាងលើ ក្រោយពីសមត្ថកុច្ចធ្វើការវាស់វែង សព្វក្មេងរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅក្រុម

គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ច នាំយកមករក្សារទុកនៅអធិការ

ដ្ឋានស្រុកភ្នំព្រិករងចាំដោះស្រាយពេលក្រោយ៕

 

IMG-20160729-WA0015 IMG-20160729-WA0014 BlurImage(29-7-2016_11-14-11)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author