ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN
មណ្ឌលគិរី ៖ ទីតាំងស្តុកឈើជាច្រើនកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការត្រួតពិនិត្យ ក្នុងរយ:
ពេល២ថ្ងៃ បានរកឃើញ នឹងបង្ក្រាប ទីតាំងស្តុកឈើប្រណិត ចំនួន៣កន្លែងផ្សេងៗគ្នា នៅភូមិអូរអាម
ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្នុងការចុះត្រួតពិនិត្យ តាមទីតាំងស្តុកឈើខាងលើ បានធ្វើឡើងរយ:២ថ្ងៃ គឺថ្ងៃទី២៨ ខែកក្កដា នឹង២៩ ខែ
កក្កដា ឆ្នាំ២០១៦នេះ ដឹកនាំដោយលោក សូ សុវិជ្ជា ព្រេះរាជអមសាលាដំបូងខេត្តមណ្ឌលគិរីបានធ្វើការរឹបអូស
ឈើប្រណិត ទីតាំងស្តុកឈើ២កន្លែង ក្នុងស្រុកស្រែខ្ទុម បានចំនួន៤៥៣ដុំ ដោយឡែក កាលពីល្ងេចថ្ងៃទី២៨
ខែកក្កដា បានធ្វើការរិបអូស រថយន្តម៉ាកឡង់គ្រិះស័រ១គ្រឿង នឹងឈើប្រណិតចំនួន២២ដុំផងដែរ។
លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៍មាន យើងឲ្យ
បានដឹងថា ពិនិត្យនៅទីតាំងចំនួន៣ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ប្រមូលឈើបានចំនួន
សរុប ៤៧៥ដុំ បច្ចុប្បន្នត្រូវបានធ្វើការដឹក មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា ដើម្បីចាត់ការ
តាមច្បាប់។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ដែរសុំមិនបញ្ចេញឈ្មោះ បានលួចខ្សិបប្រាប់អ្នកយកព័ត៌មានយើង
ថា បទបល្មើសកើតមានបានមកទល់សព្វថ្ងៃនេះ មកពីមានការឃុបឃិតពីជំនាញរដ្ឋបាលព្រៃឈើ នឹងស្ថាប័ន
ពាក់ព័ន្ធនៅទីនោះ ដោយពួកបទល្មើសទាំងនោះ រៀបចំជាកញ្ចប់ ឲ្យទៅនាយសង្កាតរដ្ឋាលព្រៃឈើ ជាប្រចាំ
ខែ ក្នុង១ខែចំនួន៣០០ដុលា ឲ្យទៅនាយផ្នែកចំនួន៥០០ដុលា នឹងស្ថាប័នពាក់ពាន់មួយចំនួនទៀត ទៅតាម
តួនាទីផងដែរ ទើបដំណើរការបានរលូនមកទល់ថ្ងៃនេះ។
ប្រភពដដែរបានបញ្ជាក់ទៀតថា មានការបង្ក្រាបកាលពីថ្ងៃទី ២៨ នឹង២៩ ខែកក្កដា នេះ មកពីបែករឿង ឬ
អាចថាបាន មកពីឈ្មួញមានការយឺតយ៉ាវក្នុងការបង់លុយ ទើបរឿងនេះបែកធ្លាយទីដល់លើ ទើបមានការ
ចុះបង្ក្រាបនេះតែម្ដង។