ដីព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានរាប់រយហិកតារ ត្រូវបានក្រុមហ៊ុនស៊ីនតាយយកគ្រឿងចក្រឈូសឆាយ

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

កណ្តាល ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ ដីព្រៃលិចទឹក សម្រាប់ត្រីពងកូន រាប់រយហិកតា នៅ

ចំណុចបឹងអណ្ដោម ស្ថិតនៅក្នុងភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវបានក្រុមហ៊ុន ស៊ីនតាយ

យកគ្រឿងចក្រ ទៅឈូសឆាយយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួន ។

 

ប្រភពពីពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ រាប់រយគ្រួសារ បានឲ្យអ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) ដឹងថា

ដីបឹងខាងលើដែរក្រុមហ៊ុនស៊ីនតាយ កំពុងធ្វើការឈូសឆាយនេះ វាជាដីបឹងរបស់រដ្ឋ ហើយជាដីព្រៃលិចទឹក

សម្រាប់ត្រីពងកូនផង។ មិនគួណា មេភូមិ មេឃុំ នឹងលោក ប៊ុន ផេង អភិបាលស្រុកល្វាឯម រួមគ្នាឃុបឃិត

យកដីបឹង ដែរជាដីរបស់រដ្ឋ ទៅលក់ឲ្យឈ្មួញ មិនគិតដល់ផលប្រយោជន៍ជាតិ គិតតែផលប្រយោជន៍ សម្រាប់

បក្សពួកមួយក្រុមតូច ធ្វើមានបានផ្ទាល់ខ្លួនឯងទៅវិញ។​

 

ប្រភពដដែរបានបន្តថា ដីនៅក្នុងឃុំបារុង ព្រមទាំងដីបឹងផងនោះ បច្ចុប្បន្នស្ទើតែក្លាយទៅជាដីរបស់ក្រុមហ៊ុន

អស់ទៅហើយ ដីខ្លះក៍ត្រូវបានពលរដ្ឋលក់ឲ្យក្រុមហ៊ុន ដីខ្លះទៀតក៍ត្រូវបានក្រុមហ៊ុនរំលោភយក ដោយមាន

ការឃុបឃិតជាមួយអាជ្ជាធរ ថ្នាកឃុំ នឹងស្រុក ធ្វើឲ្យពលរដ្ឋអត់ដីធ្វើស្រែ រហូតពលរដ្ឋទៅជួលដីពីក្រុមហ៊ុន

ខាងលើនេះមកធ្វើស្រែទៅវិញ ដីនៅក្នុងឃុំបារុងសព្វថ្ងៃនេះ កំពុងមានទំនាស់ស្ទើគ្រប់ទីកន្លែង ទាំងនេះមក

ពីអាជ្ជាធរឃុំស្រុក មិនយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋរបស់ខ្លួន។

 

គួបញ្ជាក់ផងដែរថា ករណីឈូសឆាយទន្ទ្រានយកដីរដ្ឋ ខាងលើនេះ ក្រុមអ្នកសារព័ត៌មាន បានចុះទៅផ្តិត

យករូបភាព នឹងសកម្មភាព ក្រុមហ៊ុនខាងលើ ត្រូវបានខាងក្រុមហ៊ុនបញ្ជាឲ្យកូនចៅរបស់ខ្លួន ប្រហែលជាង

២០នាក់ មកធ្វើការឡោមព័ទ្ធ​ ក្រុមអ្នកសារព័ត៌មានយើង ដោយគំរាមវាយសម្លាប់ នឹងយកកាមេរ៉ាមកបោក

ចោល ធ្វើឲ្យអ្នកយកព័ត៌មាន រត់ចែកជើងគ្នា។ ​

 

ពាក់ព័ន្ធករណីខាងលើ លោកមេភូមិខ្នោការ នឹងលោកមេឃុំបារុង បានបដិសេធថា ពួកគាត់មិនបានដឹងទេ

ក្នុងការឈូសឆាយខាងលើនេះ។ ​ចំណែក លោក ប៊ុន ផេង អភិបាលស្រុកល្វាឯម មិនអាចសុំការបំភ្លីបានទេ

នៅក្នុងករណីដែរពលរដ្ឋ បានធ្វើការចោទប្រកាន់ខាងលើនេះ ដោយរកលេខទូរស័ព្ទ របស់លោកទំនាក់ ទំ

នងមិនបាន។l

 

2016-07-30_19.56.03 Screenshot_2016-07-30-19-01-12-1 Screenshot_2016-07-30-19-02-14-1 Screenshot_2016-07-30-19-01-54-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author