មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

គណ:កម្មការចម្រុះដឹកនាំដោយឯកឧត្តមច័ន្ទសុផល់ ដុតកម្ទេចទំនិញខូចគុណភាព៤.៤៩១គីឡូក្រាម

ដោយ ៖ គង ករណា កម្ពុជា ជោគជ័យ CSN

 

បាត់ដំបង ៖ បន្ទាប់ពីមន្ត្រីកាំកុងត្រូល ធ្វើការចុះត្រតពិនិត្យ នៅតាមទីផ្សារនានាក្នុងខេត្តបាត់ដំបង កាលពី

ថ្ងៃទី២៨ នឹង២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះ មន្ត្រីជំនាញបានរកឃើញ នឹងរិបអូសទំនិញខូចគុណ

ភាព ចំនួន៤.៤៩១គីឡូក្រាម ហើយបានដុតកម្ទេចចោល កាលពីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ

ដោយគណ:កម្មការចម្រុះ ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង។

 

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល ខេត្តបាត់ដំបង បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើទំទិញ

ខូចគុគភាព កាលពីថ្ងៃទី២៨ នឹង២៩ កន្លងមកនេះ មន្ត្រីជំនាញ បានសហការជាមួយមន្ត្រី មន្ទីរពាណិជ្ជកម្ម

ចុះតាមព្រំដែន តាមផ្សារនានា ពិសេសក្នុងបាត់ដំបង ដោយរឹបអូសបាន ដូចជាសាច់ប្រហិត ខូចគុណភាព

មានចំនួន១.២០០គីឡូក្រាម ណែមត្រីវេចខ្ចប់ហើយ មានចំនួន៥១៥គីឡូក្រាម និងនំធុង ភេសជ្ជ:ចម្រុះ មានចំនួន២.៧៧៦គីឡូក្រាម។

 

លោក ហាក់ សុខរិន បានបញ្ជាក់ថា ក្នុងនោះយើងបានរកឃើញ នូវលើទំនិញខ្លះ មានហួសកំណត់ប្រើប្រាស់

ខូចគុណភាព ចំណែកប្រហិតសាច់ត្រី ណែម បានរកឃើញសារធាតុ ( បូរ៉ាក់ ) ផងដែរ។

 

លោកបានបន្តថា ក្រោយការរឹបអូស បានយកមករក្សាទុក ហើយមន្ត្រីជំនាញ បានស្នើសុំយោបល់ថ្នាក់លើ

បង្កើតគណកម្មការចម្រុះមួយ មានសមាសភាព មន្ត្រីកាំកុងត្រូលសាខាខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត

តំណាងអយ្យការណ៍សាលាដំបូងខេត្ត អាជ្ញាធរស្រុក ឃុំ កងកម្លាំងអធិការស្រុក ដែលដឹកនាំដោយ ឯកឧត្តម

ច័ន្ទ សុផល អភិបាលខេត្ត បានធ្វើពិធីដុតកម្ទេចចោល នូវទំនិញជាង ៤តោននេះ នៅចំណុចក្រោយអធិកា

រដ្ឋាន នគរបាលស្រុកសង្កែ ស្ថិតក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែតែម្តង។

 

លោកប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង ឲ្យបាន

ជ្រាបថា មុនប្រើប្រាស់ ឬទិញទំនិញអ្វីមួយ សូមពិនិត្យមើលកាលបរិច្ឆេទផលិត ផុតកំណត់ ឲ្យបានត្រឹមត្រូវ

និងអ្នកផលិត ឬនាំចូលទំនិញខូចគុណភាព មានលាយសារធាតុគីមី ( បូរ៉ាក់ ) ត្រូវឈប់ជាបន្ទាន់ ព្រោះជាអំ

ពើខុសច្បាប់ ឬច្បាប់ហាមឃាត់ ដែលធ្វើឲ្យប៉ពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ៕2016-07-31_13.16.27 IMG-20160731-WA0013

Share on Facebook