ដោយ ៖ សហការី CSN
ភ្នំពេញ ៖ ពលរដ្ធអាជីវករ លក់ដូរនៅផ្សារទួលពង្រ ជាប់របងរោងចក្រអាមេរិកកាំង បានសម្តែងកាមិនពេញ
ចិត្តទៅលើប្រធានផ្សារ ថាបានយកភាស៊ីខុសគោលការ ក្នុងតម្លៃ៣០០រៀលក្នុង១ថ្ងៃ តម្លៃ៣០ដុលា ក្នុង១ខែ
រីឯតម្លៃជួលរបង នៅចំណីផ្លូវសាធារណ: ចំនួន១០០ដុលា ។
យោងតាមប្រភពព័ត៌មាន ពីអាជីវករលក់ដូរនៅទីនោះ បានអះអាងថា មានឈ្មោះណាត ដែរជាអ្នកតម្រូវ ឲ្យ
អាជីវករលក់ដូរតាមរបងត្រូវតែបង់ ទៅតាមតម្លៃដែរគេបានកំណត់ហ្នឹង បើមិនធ្វើអ្វីទៅតាមការកំណត់ទេនោះ
គេហ្នឹងធ្វើការដេញជារៀងរាល់ថ្ងៃ មិនឲ្យលក់បានឡើង។
អាជីវករលក់ដូរនៅទីនោះ ជិត៣០នាក់ បានធ្វើការស្នើសុំឲ្យអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ មេត្តាចុះជួយរៀប
ចំកែសម្រួល ឲ្យពួកគាត់បានលក់ដូរបន្តផង ព្រោះមួយរយ:នេះ ពួកគាត់មិនបានលក់ដូរទេ ដោយខាងផ្សាចេះ
តែដេញពួកគាត់រហូត បើពួកគាត់មិនបានលក់ដូរ ពួកគាត់គ្មានលុយឲ្យកូនៗរៀនទេ ព្រោះជីវភាពគ្រួសារ ក្រី
ក្រណាស់ សង្ឃឹមទៅលើការលក់ដូរបន្តិចបន្ទួច យកមកចញ្ចឹមក្នុងគ្រួសារ នឹងឲ្យកូនរៀនផង ។
ពាក់ព័ន្ធជាមួយអាជីវករ លក់ដូរនៅតាមរបងរោងចក្រខាងលើ អ្នកយកព័ត៌មានយើង បានសុំជួបខាងតំណាង
រោងចក្រ ដើម្បីសុំការបំភ្លី ពាក់ព័ន្ធនឹងការលក់ដូរនៅតាមរបងផ្ទាល់ តែត្រូវបានខាងតំណាងរោងចក្រ បាន
ប្រាប់ថា ពួកគាត់មិនថាអីទេ លក់ក៏លក់ទៅ សូមកុំបង្គរបញ្ហាដល់រោងចក្របានហើយ។
ពលរដ្ធអាជីវករដែលស្នើរសុំនោះ ពួកគាត់មានទីលំនៅ ស្ថិតក្នុងភូមិពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន
ជ័យ បានបន្តដឹងទៀតថា ពួកគាត់មិនមានទំនាស់ ទៅខាងណានោះទេ គឺសុំអោយគាត់បានលក់សុកស្រួល
ផង ដោយសាតែពួកកគាត់កាលពីមុន បានលក់នៅក្នុងផ្សារ តែលក់មិនដាច់ព្រោះកន្លែងតូចចង្អៀតពេក ទើប
សម្រេចចិត្ត ចេញមកលក់នៅខាងក្រៅ ក៏ទៅទាក់ទងខាងរោងចក្រ អាមេរិកកាំង ដើម្បីលក់នៅជាប់របងរោង
ចក្រនេះ ព្រោះទីនោះធំទូលាយ អាចរៀបចំកន្លែងបានស្រួល ហើយរោងចក្រគាត់មិនថាអីទេ អោយតែពល
រដ្ធត្រូវការ តែសូមកុំអោយមានពាក់ពន្ធ័ដល់ពេលពួកគាត់ នៅពេលពួកគាត់សុំខាងរោងចក្របាន ស្រាប់តែ
ខាងផ្សារ ក៏មានកាខឹងខ្លាំងទៅលើអាជីវករតែម្ដង។
ពលរដ្ឋដែរជាអាជីវករទាំងនោះបានបន្តថា នៅពេលពួកគាត់កំពុងធ្វើការលក់ដូរបានសុខស្រួល បែជាខាងថៅ
កែផ្សារ មកប្រាប់ពួកគាត់ថា បើពួកគាត់លក់នៅទីនេះ ក៏តម្រូវឲ្យបង់លុយដែរ តែពួកគាត់មិនបានប្រកែកទេ
ឲ្យតែយកទៅតាមតម្លៃក្នុងសៀវភៅបន្ទុក។
ចុងក្រោយពលរដ្ធអាជីវករលក់ដូរទាំងអស់ ទាំងក្នុងផ្សារ និងក្រៅផ្សារ បានសំណូមពរអោយអាជ្ញាធរ ខណ្ឌ
ពោធិ៍សែនជ័យ មេតាជួយរកដំណោះស្រាយឲ្យពួកគាត់ បានមានកន្លែងលក់សមរម្យ នឹងកំឲ្យខាងថៅកែផ្សារ
ចេះតែដើរដេញ នឹងគំរាមគំហែងតទៅទៀត ពួកគាត់សង្ឃឹងថា លោកអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងដោះ
ស្រាយបញ្ជប់ ដោយភាពយុត្តិធម៍ជូនដល់ពួកគាត់៕