កម្លាំងចំរុះស្រុកព្រៃនុបចុះរដ្ឋបាលក្នុងភូមិសាស្ត្រ​ ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់នឹងថ្នាំញៀន១ចំនួន

ដោយ ៖ សហការី CSN

 

ខេត្តព្រះសីហនុ ៖ មនុស្រប្រុស ស្រី៤នាក់ ត្រូវបានកម្លាំងចំរុះគណ:បញ្ជាការឯកភាព ស្រុកព្រៃនុប ឃាត់ខ្លួន

នឹងដកហូតថ្នាំញៀនផងដែរ ខណ:កម្លាំងចំរុះចុះធ្វើរដ្ឋបាល តាមផ្ទះជួល នឹងតាមផ្ទះសំណាក់ កាលពីរសៀល

ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិវាមាស ឃុំវារេញ ស្រុកព្រៃនុប ខេរ្តព្រះសីហនុ។

 

ក្នុងការចុះធ្វើរដ្ឋបាលខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធរក្សាទុកសារធាតុញៀនខុសច្បាប់

ទាំងនោះមាន ទី១ ឈ្មោះ ម៉ាន មូសភើហ្វើ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម ទី២ ម៉ាន ជូនី ភេទ

ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ទី៣ សុខ ស្មាអ៊ែល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម អ្នក

ទាំង៣នាក់ មានទីលំនៅភូមិ ម៉ាក់ប្រាំង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ ទី៤ ម៉េង ស្រីកា ភេទស្រី

អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិអង្កោល ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

 

សមត្ថកិច្ចដកហូតវត្ថុតាងបាន រួមមាន ទី១ ម៉្សៅ ស ថ្លា ( ម៉ាទឹកកក ) ចំនួន០៥កញ្ចប់ធំ នឹង២៧កញ្ចប់តូច

ទី២ ម៉ូតូចំនួនពីរគ្រឿង ( ម៉ាកCBR ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI 1061 នឹង ម៉ាកស្មាស់ ពណ៌ខ្មៅ

ពាក់ស្លាកលេ ខកណ្តាល1H 2295 ទី៣ ទូរសព្ទដៃចំនួន០៤គ្រឿង និងសម្ភារះប្រើប្រាស់មួយចំនួន។បច្ចុប្បន្នជនសង្ស័យ

និងវត្ថុតាង ត្រូវបានកំលាំងនគរបាល ស្រុកបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ។/

 

2016-08-03_08.28.58 2016-08-03_08.33.04

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author