មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

Apple បានអញ្ចើញអ្នកព័ត៌មានឲ្យមកមើលការធ្វើតេស្ត កាច់ពត់ iPhone 6 និង 6 Plus (មានវីដេអូ)

iPhone 6 និង 6 Plus ដាក់លក់ជាផ្លូវការលើពិភពលោក មិនបានប៉ុន្មានផង ស្រាប់មានតែអ្នកប្រើប្រាស់ iPhone 6 Plus មួនចំនួនជួបនូវបញ្ហា ដែលទូរស័ព្ទរបស់ពួកគេវៀចកោងខូចទ្រង់ទ្រាយខុសពីធម្មតា ក្រោយ ដាក់ចូលហោប៉ៅខោ។ ដូចឆ្នេះដើម្បីបញ្ចប់ពីបញ្ហាទាំងនេះ ក្រុមហ៊ុន Apple បានអញ្ចើញអ្នកកាសែតមួយចំនួន អោយមកធ្វើការទស្សនាដំណើរការធ្វើតេស្តកាច់ពត់ iPhone 6 និង 6 Plus ដើម្បីបង្ហាញពីភាពរឹងមាំរបស់ទូរស័ព្ទទាំង២ម៉ូឌែលនោះ ដែលមិនងាយនឹងកោងវៀច រឺខូចទ្រង់ទ្រាយងាយៗឡើយ។ ក្រុមហ៊ុន Apple បានឲ្យដឹងថា ក្រុមហ៊ុនបានចំណាយ iPhone 6 និង 6 Plus ចំនួន ១៥,០០០គ្រឿងដើម្បីធ្វើការសាកល្បង មុននឹងដាក់លក់ជាផ្លូវការ។ Apple បានអោយដឹងផងដែរថា មកដល់បច្ចុប្បន្ននេះមានអតិថិជនចំនួន៩នាក់ប៉ុណ្ណោះដែលជួបបញ្ហា iPhone 6 Plus វៀចកោងខូចទ្រង់ទ្រាយ ហើយចំនួននេះគិតជាភាគរយមានចំនួនតិចណាស់ បើធៀបនឹងភាគរយសរុបនៃការលក់។ ចង់ដឹងថាការធ្វើតេស្តនេះ យ៉ាងម៉េចទៅវិញនោះ សូមទស្សនាវីដេអូខាងក្រោម៖

កម្ពុជាជោគជ័យ



Share on Facebook