ដោយ ៖ រ៉ម សាវី កម្ពុជា ជោគជ័យ CSN
ខេត្តកំពត ៖ បុរសចិត្តខ្លាំងផិកស្រាស្រវិង វាយបំផ្លាញទ្រព្យសម្បត្តិ នឹងដុតផ្ទះខ្លួនឯង ឆេះអស់ទាំងស្រុង បង្ក
ការភ្ញាក់ផ្អើល កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិកំពង់សំរោងខាងជើង ឃុំកំពង់សំរោង
ស្រុកទឹកឈូ ខេត្តកំពត។
តាមការរៀបរាប់អ្នកមីង ណឹប ភាព អាយុ៥០ឆ្នាំ ជាប្រពន្ធ ជនសង្ស័យ បានឲ្យដឹងថា ផ្ទះដែររងការឆេះអស់
នេះ មានទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ ប្រក់ស៊ីប្រូស៊ីម៉ងត៍ ជញ្ជាំងស័ង្កសី ត្រូវបានប្ដីរបស់គាត់ ឈ្មោះ កែវ សៀប
អាយុ៥២ឆ្នាំ តែងរែផឹកស្រាស្រវិងហើយ មករករឿងរាល់លើក តែម្ដងនេះក៍មានទាស់ពាក្យសម្ដី ជាមួយគ្នា
បន្តិចបន្ទួច ស្រាប់តែខឹងដុតផ្ទះតែម្ដង។
ករណីអំពើហឹង្សា ដុតផ្ទះខាងលើ លោក ណុប ចាន់ភាព អធិការរង បញ្ជាក់ប្រាប់អ្នកយកព៍ត៌មានយើងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រពន្ធ ទើបសម្ថកិច្ចរបស់លោក បាន
ឃាត់ខ្លួនជាក់ស្តែង ហើយកំពង់កសាងសំណុំរឿង បញ្ជូនទៅស្នងការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។/