មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ប្រធានបរិស្ថាននឹងប្រធានសុរិយោដីខេត្តកោះកុង រងការរិះគន់ថាយកដីព្រៃលិចទឹកលក់ឲ្យអ្នកមាន លុយមានអំណាចម្នាក់នៅក្នុងខេត្តចាក់ដីលុប

ដោយ ៖ រ៉ម សាវី កម្ពុជា ជោគជ័យ CSN

 

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ ជាច្រើនបានចោទប្រកាន់ ទៅលើលោកប្រធានមន្ទីរបរិស្ថាន និងសុរិយោដី ថា

មានការឃុបឃិត ជាមួយអ្នកមាលុយ នឹងមានអំណាចម្នាក់នៅក្នុងខេត្ត ដោយស្ងាត់ៗ លបលួចអោយដឹកដី

ចាក់លុបដំបន់ដី ព្រៃលិចទឹក នៅចំណុចតាមបណ្តោយផ្លូវ ទៅកោះស្នែរ ជិតតំបន់មាត់សមុទ្យ ស្ថិតនៅភូមិ៤

ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។

 

បើតាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ព្រៃលិចទឹកនោះ គឺគេបានឃុបឃិតគ្នា លក់ទៅឲ្យអ្នកមាន

លុយមានអំណាច ម្នាក់នៅក្នុងខេត្ត បានចាក់ដីចាក់លុប ហើយយកបង្គូលស៊ីម៉ង់ត៍បោះដាំ កាត់ពុះលក់ជាឡូរ

បំភ័ណ្ឌភ្នែកមហាជន ដូចជាដីដែលគេធ្លាប់គ្រប់គ្រង ជាយូមកហើយអញ្ចឹង។

 

គួររំលឹកថា ដំបន់ព្រៃលិចទឹកទាំងអស់នេះ ជាជម្រកមច្ឆាជាតិ និងជាបរិស្ថានដ៏ល្អ តាមបណ្តោយមាត់ព្រែក

និងជា ជម្រកសត្វព្រៃផងដែរ។ បញ្ហានេះប្រជាពលរដ្ឋសំណូមពរ ទៅមន្ទីរពាក់ពន្ន័នានា ក្នុងខេត្ត ធ្វើយ៉ាងណា

ត្រូវជួយទប់ស្កាត់ជាបន្ទាន់ នៅរាល់ទង្វើចាក់ដីលុបបឹងព្រែក ព្រែលឹចទឹកធ្វើអាជីវកម្ម កាត់ជាផ្លង់លក់ឬក៏កាប់

ទន្ទ្រានយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមតែអំពើចិត្ត ទង្វើនេះធ្វើអោយបះពាល់ ទោដល់អនុសាសន៍

បស់សម្តេច តេជោ ហ៊ុន សែន ជារឿយៗ សម្តេចតែងតែ មានអនុសាសន៍ ហាមឃាត់មិនអោយប្រជាពលរដ្ឋ

ឬអ្នកមានលុយ មានអំណាចណា រំលោភ កាប់ ទន្រានយកដី តំបន់ព្រៃលិចទឹក ដែលជាសម្បត្តិធន់ធានរបស់

រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ។

 

ជុំវិញករណីពលរដ្នរិះគន់នេះ អ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោកប្រធានមន្ទីរបរិស្ថាន និងប្រ

ធានសូរិយោដី ខេត្តកោះកុងបានទេ ដោយសារទូរសព្វ័របស់ លោកខលចូលហើយ មិនមានអ្នកលើក។/

 

 

Share on Facebook