ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្ដាល ៖ ក្រុមចោរប្លន់ចំនួន៦នាក់ ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប ដោយកម្លាំងសមត្ថកិច្ច
នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាល ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង
៧ និង២៥នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរប្លន់មានគ្នា៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួង ដេញប្រម៉ាញ់
ចាប់ បន្ទាប់ពីពួកគេប្រើប្រាស់រថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ព្យាយាមគេចខ្លួន ប៉ុន្តែក្រោមការសហការ
ជាមួយនឹងកម្លាំងនគរបាលស្រុងស្អាង ទើបឈានដល់ការព័ទ្ធចាប់ បាន៦នាក់ ក្នុងនោះមានម្នាក់រងរបួសត្រូវ
គ្រាប់កាំភ្លើង បណ្តាលឲ្យបាក់ជើង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងនាំខ្លួន ក្រុមចោរប្លន់ព្រមជាមួយ នឹងវត្ថុតាងយកមកធ្វើការសាកសួរ តាមនីតិវិធី៕