ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារ ព្រះច័ន្ទ បានបើកសិក្ខាសាលា
ផ្សព្វផ្សាយ សេចក្តីណែនាំ ការអនុវត្តប្រមូលពន្ធ ប្រថាប់ត្រា នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតី ឯកឩត្តម
សួន បវរ អភិបាលខេត្ត ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ឯកឧត្តម កែន សម្បត្តិ
អគ្គនាយករងពន្ធដារ តំណាង ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។