លោកសេងវេសនាពាក់ស័ក្តិ៤ជាមន្ត្រីនគរបានល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចជាមេឈ្មួញ ដឹកឈើប្រណិតទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងចម្រុះបង្ក្រាប

ដោយ ៖ ផ្លែក សុភា កម្ពុជា ជោគជ័យ CSN

 

ខេត្តរតនគីរី ៖ មេឈ្មួញឈើប្រណិត ជានគរបាលសក្រិ៤ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយ

កម្លាំងអាវុធហត្ថខេត្ត នឹងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក្របួចបានរថយន្តម៉ាក ឡង់គ្រីស័រ១គ្រឿង ដឹកឈើ

ប្រណិត ពេលកំពុងដឹកឈើប្រណិតលោតឆ័ត្រ ចូលក្រុងបានលុង កាលពីជិតភ្លឺ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦

នៅចំណុចភ្នំកូនសេក ស្ថិតក្នុងភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

 

ប្រភពពីសមត្ថកិច្ចបានឲ្យអ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) CSN យើងដឹងថា រថយន្តដឹកឈើប្រណិតដែរ

កម្លាំងចម្រុះ ធ្វលការស្ទាក់ចាប់បាននោះ ជារបស់ឈ្មោះ សេង វាសនា ពាក់សក្រិ៤ មានអត្តលេខ11,9990

ជននេះជាមេឈ្មួញដុះស្លែ តែងតែដឹកឈើប្រណិត តាមថយន្តសេរីទំនើប យកទៅលក់នៅប្រទេសវៀតណាម។

 

ប្រភពសមត្ថកិច្ចដដែរបានបន្តថា ខ្លួនជាមន្ត្រីនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឌកិច្ច មិនទប់ស្កាត់

បែជាទៅធ្វើជាមេឈ្មួញទៅវិញ នេះបានគេហៅថា ជនឆ្លៀតឱកាស​ ក្រទេលធំ ប្រឡំដេក យើងទាំងអស់គ្នា

រងចាំមើលថា តើជននេះមានទោសឫអត់។

 

លោក គឹម ឆេងលីម មន្ត្រីរដ្ឋបាលសង្កាត់ព្រៃឈើកូនមុំ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន ពីកម្លាំងសម្ងាត់

មានរថយន្តលួចដឹកឈើ ឆ្លងកាត់ភូមិសាស្ត្រខាងលើនោះ លោកបានសុំយោបល់លោក កែប កត់នាយខណ្ឌ

រដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងអាវុធហត្ថ ធ្វើការបង្ក្រាបតែម្តង។

 

ករណីបង្ក្រាបបទល្មើស មន្ត្រីនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកឈើប្រណិតខាងលើនេះ

លោកវរ:សេនីយ៍ឯក នូវ ដារ៉ា ដែរជាប្រធានអង្គភាពនោះ បានប្រាប់អ្នកយកព័ត៌មាន( កម្ពុជា ជោគជ័យ )CSN

យើងថា បុគ្គលឈ្មោះ សេង វេសនា នេះ កន្លងមកខាងអង្គភាព បានហៅមកណែនាំ នឹងធ្វើកិច្ចសន្យាបញ្ឈប់

ជាច្រើនដងមកហើយ តែបុគ្គលនេះ គាត់នៅតែមិនព្រមឈប់ទៀត។

 

គួបញ្ជាក់ផងដែរថា បច្ចុប្បន្នវត្ថុតាង នឹងរថយន្តដឹកឈើប្រណិត ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុក នៅ

ខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីឲ្យម្ចាស់ចូលខ្លួនបង់ពិន័យ តាមច្បាប់ស្តីពីព្រៃឈើ៕

 

2016-08-05_21.15.17 2016-08-05_21.17.46 2016-08-05_21.18.40

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author