ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN
ខេត្តមណ្ឌលគិរី ៖ មេឈ្មួញឈើប្រណិតទាំងអស់ សុទ្ធសឹងតែចេញពី អ្នកមានលុយ មានអំណាច មិនខ្លាច
ញញើតនឹងច្បាប់ ដោយពួកគាត់ទាំងនោះមានលុយ សម្រាប់ទិញសមត្ថកិច្ច នឹងជំនាញពាក់ព័ន្ធមួយចំនួន
សម្រាប់កាងបទល្មើសឲ្យពួកគេ ។
ជាក់ស្ដែងការពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ នៅផ្ទះរបស់លោក ឆាយ រ៉ាង ដែរជានាយទាហាន
វរ:សេនាតូច ការពារព្រុំដែនលេខ១០៣ កងអនុសេនាធំលេខ២ ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវ
សីមា ខេត្តមណ្ឌលគិរី ត្រូវបានដឹកនាំបញ្ជាផ្ទាល់ពីលោក សូ សុវិជ្ជា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នឹង
មានការចូលរួមពីសមត្ថកិច្ច នឹងមន្ត្រីជំនាញមួយចំនួន ធ្វើការឡោមព័ទ្ធផ្ទះ របស់លោក ឆាយ ឃាងរ៉ាត រក
ឈើប្រណិត៩០ដុំ ដែរ ឆាយ ឃាងរ៉ាត កាក់ទុកធ្វើជំនួញទៅប្រទេសវៀតណាម។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យអ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) CSN យើងដឹងថា លោក ឆាយ ឃាងរ៉ាត
តែងតែបង្កបញ្ងា ជាមួយសមត្ថកិច្ច ជាញឹកញាប ដោយសមត្ថកិច្ច ដែរមិនពាក់ព័ន្ធ នឹងកញ្ចប់សូកប៉ាន់ របស់
លោក ឆាយ ឃាងរ៉ាត តែងតែអនុវត្តន៍ច្បាប់ ហើយធ្វើការបង្កហរាប ឬតាមប្រម៉ាញ់រាល់ពេល លោកឆាយ
ឃាងរ៉ាត ចេញធ្វើសកម្មភាពរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់។
ប្រភពខាងលើបានបន្តថា លោកឆាយ ឃាងរ៉ាត នេះ ជាមេឈ្មួញរកស៊ីឈើជាយូឆ្នាំមកហើយ កាលពីប៉ុន្មានថ្ងៃមុន
មុន ក៍ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបានឈើប្រណិតជាច្រើនដុំ ដែរលោកឆាយ ឃាងរ៉ាត
លាក់ទុកនៅក្នុងផ្ទះ។ មិយូប៉ុន្មានថ្ងៃផង ក៍ឃើញ មេឈ្មួញរូបនេះ ធ្វើជំនួញឈើប្រណិតយ៉ាងឡើងវិញ មក
ដល់សព្វថ្ងៃនេះ ទើតែឃើញមានការបង្ក្រាបម្ដងទៀត។
បច្ចុប្បន្នឈើប្រណីតចំនួន៩០ដុំ ត្រូវបានលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា នាំ
យកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា ក្រោយពីធ្វើការឡោមព័ទ្ធផ្ទះ របស់លោកឆាយ វ៉ាត ៕