ស្ត្រីឆបោកម៉ូតូធ្លាក់ចូលអន្ទាក់សមត្ថកិច្ច

ដោយ ៖ គង ករណា នឹង សុខ កុសល កម្ពុជា ជោគជ័យ CSN

 

បាត់ដំបង ៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ នារីម្នាក់ត្រូវកំលាំងនគរបាល ស្រុកសំពៅលូន ឃាត់

ខ្លួនតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ឈ្មោះ យ៉ា សុវណ្ណ ប៊ុនថន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុង

ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

 

ប្រភពពីជនរងគ្រោះខាងលើ បានអោយដឹងថា កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នារីជាជនសង្ស័យ

បានប្រើល្បិចខ្ចីម៉ូតូ ម៉ាកឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេ បាត់ដំបង 1-V 6803 ពីជនរងគ្រោះ

ខាងលើទៅទិញបុកល្ហុង យកមកញាំជាគ្នា ធ្វើឲ្យជនរងគ្រោះអង្គុយចាំ រយ:ពេលជិត៣ម៉ោង បាត់ទៅៗមិន

ឃើញមកទើបដឹងថា នារីម្នាក់នោះស៊ីដាច់ម៉ូតូរបស់ខ្លួន។

 

សមត្ថកិច្ចបានឲ្យដឹងថា នារីជាជនសង្ស័យឈ្មោះ អឿន ស្រីយ៉ា ហៅស្រីកា អាយុ ៣០ឆ្នាំ មានទីលំនៅមិនពិត

ប្រាដក បច្ចុប្បន្ននារី  ជនសង្ស័យ ត្រូវនគរបាលស្រុកសំពៅលូន បញ្ជូនទៅស្នងការខេត្តបាត់ដំបង ដើម្បី

កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធី។/

 

2016-08-07_07.22.19

សូមជួយស៊ែរព័ត៌មាននេះផង: